អ្នកលេង​គុន​ខ្មែរ​​ពីរ​គូ​​ជួបគ្នា​​ចុង​សប្ដាហ៍​នេះ​​ដឹង​តែ​កក្រើក​ហើយ​

12-09-2019 11:39 am 271
រូបភាព​​កីឡាករគុន​ខ្មែរ​ដែលត្រូវប៉ះគ្នា​សប្ដាហ៍នេះ

​អ្នកលេង​គុន​ខ្មែរ​លេចធ្លោ​បួនរូប​នឹងត្រូវ​ប៉ះគ្នា​ក្នុង​សប្ដាហ៍​នេះ ដើម្បី​ដណ្ដើម​ម្ចាស់​ជ័យលាភី​និង​ត្រៀម​ឡើង​ដណ្ដើម​ជ័យលាភី​។ ក្នុងនោះ​មាន​ឡៅ ចិត្រា​ត្រូវ​ប៉ះ​ឡុង ជិន នៅ​ស្ថានីយទូរទស្សន៍​PNN វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​។ ការប្រកួត​នឹង​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ​ទី​១៥​ខែ​កញ្ញា ហើយ​អ្វីដែល​ជា​ការកត់សម្គាល់ កីឡាក​រឡៅ ចិត្រា​និងឡុង​ជិន​សុទ្ធតែមាន​សមត្ថភាព​គួរឲ្យកត់សម្គាល់ និង​ជា​ម្ចាស់​ខ្សែក្រវាត់​ប្រាក់​ISI​ដូចគ្នា​ផងដែរ​។​

​មួយគូ​ទៀត​ដែល​អ្នកគាំទ្រ​វិស័យ​កីឡា​កំពុង​ទន្ទឹងរង់ចាំ​ដែរនោះ គឺជា​ជំនួប​រវាង​កីឡាករ​ជើងចាស់​រឿង សោភ័ណ្ឌ​និង​កីឡា​ករឡុង សុ​ភី​។ ជើង​ខ្លាំង​កម្ពុជា​ទាំងពីរ​រូប​នឹងត្រូវ​ប៉ះគ្នា នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​នៅ​សង្វៀន​CNC ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​គោល​ជល់​។ រវាង​សោភ័ណ្ឌ​និង​សុភី អ្នកឈ្នះ​នឹង​បាន​ខ្សែក្រវាត់​គោ​ជល់ ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ព្រមទាំង​ទទួលបាន​ប្រាក់រង្វាន់​១៦​លាន​រៀល​។ ដូច្នេះ​នា​ចុង​សប្ដាហ៍​នេះ​ជឿជាក់ថា ប្រាកដជា​កក្រើក​សង្វៀន​ហើយ​៕

 ពាក្យគន្លឹះ  កីឡាគុនខ្មែរ

ព័ត៌មានផ្សេងទៀត