ក្រសួងសុខាភិបាលនឹងអនុវត្តការនាំចូល នាំចេញ តាមប្រព័ន្ធបញ្ជរតែមួយជាតិ (Online) ចាប់ពីថ្ងៃទី ០១ វិច្ឆិកា ឆ្នាំ ២០១៩ នេះតទៅ ដើម្បីពង្រឹងការងារគ្រប់គ្រងឪសថ ផលិតផលបំប៉នសុខភាព ប្រតិករ បរិក្ខារពេទ្យ គ្រឿងសំអាង ផលិតផលចំណីអាហារ ផលិតផលប្រើប្រាស់ក្រៅខ្លួន វត្ថុធាតុដើម សំភារៈវេចខ្ចប់ និងវត្ថុធាតុផ្សំ ឲ្យតែល្អប្រសើរ ។
សូមបញ្ជាក់ថា គោលបំណងនៃការនាំចេញ នាំចូល តាមប្រព័ន្ធបញ្ជរតែមួយជាតិ (Online) គឺធ្វើយ៉ាងណា ធានាឲ្យបាននូវតម្លាភាព និង ប្រសិទ្ធភាពនៃការនាំចូល នាំចេញ បង្កលក្ខណៈងាយស្រួល និង ឆាប់រហ័សក្នុងការផ្ដល់សេវា ឬ ព័ត៌មានត្រឡប់ដល់អតិថិជនវិញបានទាន់ពេលវេលា កាត់បន្ថយការចំណាយពេលវេលា និង ថវិការបស់អតិថិជន គ្រប់ឯកសារទាំងអស់របស់អតិថិជនត្រូវបានរក្សាទុកជាការសម្ងាត់ និង សុវត្ថិភាពខ្ពស់ ហើយអាជ្ញាធរមានសម្ថតកិច្ចក្នុងការគ្រប់គ្រងឪសថនិងអតិថិជនអាចទទួលបានព័ត៌មានបានឆាប់រហ័ស៕