នាយករដ្ឋមន្ត្រី​ឡាវ​ធ្វើដំណើរទស្សនកិច្ចមក​ដល់​កម្ពុ​ជា​ហើយ

12-09-2019 9:55 am 193

​លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ បាន​ដឹកនាំ​គណៈប្រតិភូ​ធ្វើ​ដំណើរ​ទស្សនកិច្ច មកដល់​ប្រទេស​កម្ពុជា​ហើយ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​កញ្ញា តប​តាម​ការអញ្ជើញ​របស់​នា​យក​រដ្ឋ​មន្ត្រី​កម្ពុជា​។​

​ក្នុងអំឡុង​ទស្សនកិច្ច​នេះ លោកនាយក​រដ្ឋមន្ត្រី​ឡាវ នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ហើយ​ភាគី​ទាំងពីរ​ក៏​នឹង​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន និង​ធ្វើ​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​ផងដែរ​។ នេះ​បើ​តាម​ការប្រកាស របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​។​

លោក ថង​លូន ស៊ី​ស៊ូ​លី​ត នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​នៅ​វិមានឯករាជ្យ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​មណ្ឌប​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​នរោត្ដម សីហនុ «​ព្រះ​បរម​រតន​កោដ្ឋ​» ហើយ​បន្ត​ចូលជួប​សម្តែង​ការគួរសម ចំពោះ​លោក ហេង សំរិន ប្រធានរដ្ឋសភា និង​ជួប​សម្តែង​ការគួរសម​ចំពោះ​លោក​សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​៕

ព័ត៌មានផ្សេងទៀត