Apple​​បង្ហាញ​​iPhone 11​​​និង​Smartwatch​​ជំនាន់​ថ្មី​​ជា​ផ្លូវការ​

11-09-2019 4:14 pm 251
រូបភាពទូរស័ព្ទ​iPhone 11Pro

​ក្រុមហ៊ុន​Apple​បានបង្ហាញ​ទូរស័ព្ទដៃ​ស៊េរី​iPhone 11​របស់ខ្លួន​ហើយ ដែលមាន​សមត្ថភាព​កាន់តែ​ពិសេស  ជាមួយនឹង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ឲ្យ​ដំណើរការ​កាន់តែ​លឿន​ជាង​មុន បំពាក់​កាមេរ៉ា​ច្រើនជាង​មុន និង​ប្រើប្រាស់​ថាមពល​កាន់តែ​តិច​។ ចំពោះ​iPhone 11​មាន​កាមេរ៉ា​ចំនួន​ពីរ​គ្រាប់​នៅ​ខាងក្រោយ​ដូច​iPhone X​ដែរ ប៉ុន្ដែ​iPhone 11Pro​និង iPhone 11Pro Max មាន​កាមេរ៉ា​ក្រោយ​ដល់​ទៅ​បី​គ្រាប់​។ ក្រុមហ៊ុន​បាន​និយាយ​ដែរថា​iPhone​ស៊េរី​Pro​ទាំងពីរ​ម៉ូ​ដែល​នេះ អាច​នឹងមាន​អាយុកាល​ថ្ម​យូរ​ជាង​iPhone XS​ដល់​ទៅ​៤​ឬ​៥​ម៉ោង ប៉ុន្ដែ​វា​មិនមែនជា​ទូរស័ព្ទ​5G​ទេ​។  ក្រុមហ៊ុន​Apple​ក៏​បានបង្ហាញ​នូវ​ប្រភេទ​smartwatch​ស៊េរី​ថ្មី​របស់ខ្លួន​ផងដែរ​៕

ព័ត៌មានផ្សេងទៀត