ចិន​ប្រកាស​​លើកលែង​​ការដំឡើង​ពន្ធ​​លើ​ទំនិញ​​អាមេរិក​​១៦​ប្រភេទ​

11-09-2019 3:40 pm 257
រូបភាព​ទំនិញនៅកំពង់ផែចិន

​ប្រទេស​ចិន​បានប្រកាស​នៅ​ថ្ងៃទី​១១​ខែកញ្ញា​នេះ​ថា នឹង​លើកលែង​លើ​ការដំឡើង​ពន្ធ​ទំនិញ​ចំនួន​១៦​ប្រភេទ​នាំចូល​ពី​សហរដ្ឋអាមេរិក​។ ការប្រកាស​ដូច្នេះ​ធ្វើឡើង​មុន​ចាប់ផ្ដើម​កិច្ចពិភាក្សា​ជាថ្មី​នៅ​ខែក្រោយ ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​។ ចិន​និង​អាមេរិក​បាន​ផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយគ្នា​ជា​យូរ​មកហើយ ដោយ​ភាគី​ទាំងពីរ​បានប្រកាស​ដំឡើង​ពន្ធ​សងសឹក​គ្នា​ទៅវិញទៅមក មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​។​

​ចំពោះ​ការលើកលែង​ការដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក នឹង​ចាប់ផ្ដើម​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃទី​១៧​ខែ​កញ្ញា ហើយនឹង​ផុតកំណត់​រយៈពេល​មួយឆ្នាំ​។ នេះ​បើតាម​ការបញ្ជាក់​ពី​គណៈកម្មការ​ពន្ធគយ​នៃ​ក្រុមប្រឹក្សារដ្ឋ ដែល​បានបង្ហាញ​បញ្ជី​មុខទំនិញ​ចំនួន​ពីរ ក្នុងនោះ​មាន​ផលិតផល​អាហារ​សមុទ្រ​និង​ថ្នាំ​ប្រឆាំង​មហារីក​៕​

ព័ត៌មានផ្សេងទៀត