កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង​៣.៨​លាន​នាក់​ក្នុង​រយៈពេល​៧​ខែ​

11-09-2019 3:33 pm 261

​រយៈពេល​៧​ខែ នៃ​ឆ្នាំ​២០១៩​នេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៣,៨៤០,៨៩៥​នាក់ កើនឡើង ១១.១​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៨​។ នៅ​ក្នុងនោះ ភ្ញៀវទេសចរ​ចិន​មាន​ច្រើនជាងគេ​ចំនួន​១,៥០០,៦៨៤​នាក់ កើនឡើង ៣៧​ភាគរយ ហើយ​តាម​ពីក្រោយ​ចិន គឺ​វៀតណាម ចំនួន​៤៧៨,៤០១​នាក់ កើនឡើង ៤.៦​ភាគរយ និង​បន្ទាប់ពី​វៀតណាម គឺ​ឡាវ ថៃ កូរ៉េ អាមេរិក ជប៉ុន ម៉ាឡេស៊ី អង់គ្លេស​និង​បារាំង​។​

​ក្នុងចំណោម​ទេសចរ​អន្តរជាតិ​ទាំងនោះ មានមក​តាម​ផ្លូវអាកាស​ចំនួន ២,៧៣៥,០៤២​នាក់ កើនឡើង ១៨.៣​ភាគរយ តាម​ផ្លូវគោក ១,០១៥,៣៦៥​នាក់ ថយចុះ ៣.៩​ភាគរយ និង​តាម​ផ្លូវទឹក ៩០,៤៨៨​នាក់ កើនឡើង ៥.២​ភាគរយ​។ រយៈពេល​ដូចគ្នានេះ​ផងដែរ ក៏មាន​ទេសចរ​កម្ពុជា ចេញទៅ​ក្រៅប្រទេស​ចំនួន ១,១៧១,៤៤៦​នាក់ កើនឡើង ៦​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨៕


 ពាក្យគន្លឹះ  ភ្ញៀវទេសចរ

ព័ត៌មានផ្សេងទៀត