បណ្ដា​​ប្រទេស​​អារ៉ាប់​​ប្រតិកម្ម​​នឹង​អ៊ីស្រាអែល​​រឿង​បញ្ចូល​ដី​​ជា​ឧបសម្ព័ន្ធ​

11-09-2019 3:00 pm 576
នាយករដ្ឋមន្ដ្រីអ៊ីស្រាអែល​លោកបេនចាមីន នេតាន់យ៉ាហ៊ូ

​បណ្ដា​ប្រទេស​អារ៉ាប់​បាន​ថ្កោលទោស​យ៉ាងខ្លាំង ទៅលើ​ផែនការ​របស់​លោកនាយ​ក​រដ្ឋមន្ដ្រី​អ៊ីស្រាអែល​បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ ដែល​ចង់​បញ្ចូល​ផ្នែក​ខ្លះ​នៃ​តំបន់​West Bank​ជា​ឧបសម្ព័ន្ធ​របស់​អ៊ីស្រាអែល​។ កាលពី​ថ្ងៃ​អង្គារ​លោកនេតា​ន់​យ៉ា​ហ៊ូបាន​ប្ដេជ្ញា នឹងដាក់​ជា​អធិបតេយ្យភាព​អ៊ីស្រាអែល​នូវ​តំបន់​ជ្រលក​ភ្នំ​ហ្ស៊កដានី និង​តំបន់​សមុទ្រ​ខាងជើង ប្រសិនបើ​លោក​អាច​ចូល​កាន់អំណាច​ជាថ្មី បន្ទាប់ពី​ការបោះឆ្នោត​នៅ​សប្ដាហ៍​ក្រោយ​។​ ​

ការប្រកាស​ដូច្នេះ​បានធ្វើឲ្យ​មន្ដ្រី​នៅ​ហ្ស៊កដានី តួ​ក​គី​និង​អា​រ៉ាប៊ីសាអូឌីត​រិះគន់​យ៉ាងខ្លាំង​។ សម្ព័ន្ធ​អារ៉ាប់​បាន​ថ្កោលទោស​ការអភិវឌ្ឍ​ប្រកបដោយ​គ្រោះថ្នាក់​នេះ​ថា​ជា​ការឈ្លានពាន​។ មន្ដ្រីការទូត​ប៉ាឡេ​ស្ទីន​បាន​និយាយថា ការផ្លាស់ប្ដូរ​ដូច្នេះ​របស់​អ៊ីស្រាអែល អាច​បង្កឲ្យមាន​ឧក្រិដ្ឋ​កម្មសង្គ្រាម ហើយ​នឹង​ធ្វើឲ្យ​ក​ប់បាន​ឱកាស​បង្កើត​សន្ដិភាព​។  

​គួរ​បញ្ជាក់ថា អ៊ីស្រាអែល​បាន​កាន់កាប់​នៅ​តំបន់​West Bank​តាំងពី​ឆ្នាំ​១៩៦៧ ប៉ុន្ដែ​បាន​បញ្ឈប់​ការដាក់​ចូល​ជា​ឧបសម្ព័ន្ធ​។ ចំណែក​ភាគី​ប៉ាឡេ​ស្ទីន​ជា​គូ​ជម្លោះ​បាន​អះអាង​កាន់កាប់​តំបន់​នោះ​ទាំងមូល ដើម្បី​ចង់បាន​ជា​រដ្ឋ​ឯករាជ្យ​នៅ​ថ្ងៃ​អនាគត​។ លោកនេតា​ន់​យ៉ា​ហ៊ូ​កន្លងមក​ធ្លាប់​ទទូចថា អ៊ីស្រាអែល​នឹង​នៅតែ​បន្ដ​វត្ដ​មាននៅ​តំបន់​ជ្រលក​ភ្នំ​ហ្ស៊កដានី​សម្រាប់​គៅលបំណ​ង​សន្ដិភាព​៕  

 

ព័ត៌មានផ្សេងទៀត