អង្គការ​លីកាដូ​និង​សមាគម​ធាងត្នោត​បដិសេដ​កិច្ច​ជំនួប​ជាមួយ​រដ្ឋាភិបាល​

11-09-2019 12:02 pm 127

អង្គការ​លីកាដូ និង​សមាគម​ធាងត្នោត បាន​បដិសេធ​មិន​ចូលរួម​កិច្ចពិភាក្សា​«​មីក្រូហិរញ្ញវត្ថុ និង ផលប៉ះពាល់​» ជាមួយ​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល ដោយ​អះអាង​ថា ពួក​ខ្លួន​យល់ព្រម និង​ឯកភាព​ទាំងស្រុង​លើ​ការបកស្រាយ និង ពន្យល់​របស់​តំណាង​របស់​ខ្លួន រួចទៅហើយ ដែល​មាន​ការចូលរួម​ពី​រាជបណ្ឌិត្យសភា​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា និង សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​កម្ពុជា​។ ដូចនេះ​គណៈ​គ្រប់គ្រង​របស់​តំណាង​អង្គការ​លី​ការដូ និង សមាគម​ធាងត្នោត​គ្មាន​អី្វ​ត្រូវ​បកស្រាយ​បន្ថែម​ឡើយ​។ 

​សូមបញ្ជាក់​ថា ការ​បដិសេធ​មិន​ចូលរួម​ជំនួប​សន្ទនា​ផ្ទៃក្នុង​រវាង​ស្ថាប័ន​ជំនាញ​រដ្ឋាភិបាល របស់​អង្គការក្រៅរដ្ឋាភិបាល​ទាំងពីរ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ចាត់ទុកថា អង្គការ​ទាំង​ពីរ​នេះ មិន​មាន​បំណង​ក្នុង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ភាពជា​ដៃគូ និង​ទទួលខុសត្រូវ​ចំពោះ​របា​យ​ការណ៍​ដែល​ខ្លួន បាន​ចេញផ្សាយ​នោះឡើយ​៕

ព័ត៌មានផ្សេងទៀត