លោកហ៊ុន សែន សម្រេចបញ្ជូនរថយន្ត១២០គ្រឿងទៅតាមខេត្ត សម្រួលការធ្វើដំណើរជូនពលរដ្ឋ ពេលបុណ្យភ្ជុំបិណ្ឌ

11-09-2019 11:18 am 97

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានសម្រេចបញ្ជូនរថយន្តចំនួន១២០គ្រឿង ទៅតាមបណ្ដាខេត្តមួយចំនួន ដើម្បីសម្រួល​ដល់​ការធ្វើ​ដំណើរជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ។ នេះបើតាម លោកផៃ ស៊ីផាន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល។

លោកផៃ ស៊ីផាន បានឲ្យដឹង ថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩​ក្រោមអធិបតីភាព លោកហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ជូនឡាន១២០ គ្រឿង ទៅតាមបណ្ដាខេត្តមួយចំនួន ក្នុងកិច្ចជួយសម្រួលការធ្វើដំណើរ របស់បងប្អូនជនរួមជាតិ ដោយឥតគិតថ្លៃ នៅពេលបុណ្យភ្ជុំបិណ្ឌខាងនេះ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេរបញ្ជាក់ ថា”កិច្ចប្រតិបត្តិការនេះ គឺចាប់ផ្តើមមុនមួយថ្ងៃ រហូតដល់មួយថ្ងៃក្រោយ បញ្ចប់បុណ្យភ្ជុំបិណ្ឌ”។ ចំណែករថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ​ជា​ច្រើន​​រយគ្រឿង ក៏នឹងត្រូវបញ្ចេញសម្រាប់ការដឹកជញ្ជូនប្រជាពលរដ្ឋ ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដា​​​​ខេត្ត​​​នានា​​ផងដែរ៕

 

ព័ត៌មានផ្សេងទៀត