នាវា​យក្ស​មួយគ្រឿង​នាំ​ភ្ញៀវទេសចរ​ជិត​៤.០០០​នាក់​មក​ទស្សនកិច្ច​នៅ​កម្ពុជា​

11-09-2019 10:54 am 202

​នាវា​ទេសចរណ៍​បរទេស​ប្រភេទ​យក្ស មួយ​គ្រឿង​មាន​ឈ្មោះ GENTING DREAM បាន​នាំ​ភ្ញៀវទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ជិត ៤.០០០​នាក់ មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា តាម​ច្រក​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​១០ កញ្ញា ឆ្នាំ​២០១៩ ។​

នាវា​ទេសចរណ៍ GENTING DREAM សញ្ជាតិ BAHAMAS បណ្តោយ​ប្រវែង ៣៣៥.៣៥​ម៉ែត្រ ទទឹង ៣៩.៧៦​ម៉ែត្រ និង​ជម្រៅ​ទឹក ៨.៦​ម៉ែត្រ បាន​នាំ​ភ្ញៀវទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍ មកពី​ប្រទេស MALAYSIA មាន​ចំនួន​សរុប ៣.៥៩៤​នាក់ ស្រី ២.០៣៨​នាក់ មាន ២៥​សញ្ជាតិ និង​មាន​នាវិក​សរុប​ចំនួន ១.៧៨៤​នាក់ ស្រី ៥០៨​នាក់ មាន ២៩​សញ្ជាតិ​៕

ព័ត៌មានផ្សេងទៀត