សិស្ស​ធ្លាក់​បាក់​ឌុប នាំគ្នា​តវ៉ា​លទ្ធផល​ប្រឡង​នៅមុខ​ក្រសួង​អប់រំ

11-09-2019 9:50 am 1086

​សិស្ស​ធ្លាក់​បាក់​ឌុប​មួយចំនួន​បាន​កើតទុក្ខ​មិន​សុខចិត្ត​នឹង​លទ្ធផល​កាន់តែខ្លាំង​ឡើង ដោយនៅ​ថ្ងៃទី​១១​កញ្ញា នេះ ពួកគេ​បាននាំគ្នា​មក​តវ៉ា​នៅ​មុខក្រសួង​អប់រំ យុវជន និង​កីឡា​ទាមទារ​ឱ្យធ្វើ​ការពិនិត្យ​សំណៅ​វិញ្ញាសាសរសេរ​របស់​ពួកគេ​ឡើងវិញ ។​

​គួររំលឹកថា​កាលពី​ឆ្នាំ​២០១៨ អ្នក​ជាប់​បាក់​ឌុប​មាន ៧៦ ០៣៤​នាក់ ត្រូវជា ៦៧.០៧​ភាគរយ ក្នុងនោះ លទ្ធផល​បាក់​ឌុប​ឆ្នាំ​២០១៨​ត្រូវបាន​ប្រកាស​រហូត​ដល់​ទៅ​ពីរលើក ដោយសារ​មាន​ការតវ៉ា​ពី​ក្រុមសិស្ស​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកំពត​ដែល​ច្បាស់លាស់​នឹង​សំណេរ​របស់ខ្លួន​។ ក្រោយ​ការតវ៉ា​គណៈកម្មការ​ជំនាញ​បាន​រកឃើញថា ដំណើរការ​បូក​ស្រង់​ពិន្ទុ តាម​ប្រព័ន្ធ​កុំព្យូទ័រ មាន​បញ្ហា​បច្ចេកទេស​ទាក់ទង​នឹង​ពិន្ទុ​មុខវិជ្ជា​គណិតវិទ្យា​ថ្នាក់​វិទ្យាសាស្ត្រ​៕

ព័ត៌មានផ្សេងទៀត