កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​និង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៣

11-09-2019 9:32 am 66

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​ការងា​រ​លើក​ទី​៥ និង ស្ពីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ សម្រាប់​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង វៀតណាម ចាប់ពី​ថ្ងៃ​ទី​១៦-១៧ ខែ​កញ្ញា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​ការ​ឆ្ពោះទៅកាន់​កិច្ច​គាំពារ​ពលក​រទេស​ន្តរប្រវេសន៍​នៅ​ក្នុងប្រ​ទេស CLMTV កិច្ចសហប្រតិបត្តិការ​វិស័យ​សន្តិសុខ​សង្គម​»​។​

​សូមបញ្ជាក់​ថា គោលបំណង​ដ៏​ចំបង​របស់​សន្និសីទ គឺ​ដើម្បី​ពិភាក្សា​ស្វែងរក​ក្របខ័ណ្ឌ​រួមមួយ ពាក់ព័ន្ធ​នឹង​ការធ្វើ​ចល័តភាព​របប​សន្តិសុខ​សង្គម សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​ក្នុងប្រទេស CLMTV ដូចជា ការលើកកម្ពស់​បន្ថែម​ទៀត នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ​ក្នុងប្រទេស CLMTV ការជំរុញ​ឲ្យមាន​ការ​បន្ត​ការចែករំលែក​បទពិសោធ​ន៍ និង​ការអនុវត្ត​ល្អៗ ពាក់ព័ន្ធ​នឹង​ការការពារ និង​លើកកម្ពស់​សិទ្ធិ​ពលករ​ទេសន្តរប្រវេសន៍ ជាពិសេស​ចល័តភាព នៃ​របប​សន្តិសុខ​សង្គម ការពិភាក្សាឲ្យ​មានការ​ឯកភាពគ្នា​លើ​យន្តការ​រួមមួយ ដើម្បី​ឈាន​ទៅ​កំណត់​អំពី​ការអនុវត្ត​ចល័តភាព នៃ​របប​សន្តិសុខ​សង្គម​នា​ពេលអនាគត និង​ធ្វើការ​ឆ្ពោះទៅ​កាន់​ការរៀបចំ​ក្របខ័ណ្ឌ​រួមមួយ សម្រាប់​ប្រទេស CLMTV ស្តីពី​ចល័តភាព​នៃ​របប​សន្តិ​សុខ​សង្គម សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​៕

 ពាក្យគន្លឹះ  កម្ពុជាសន្និសីទCLMTV

ព័ត៌មានផ្សេងទៀត