កម្ពុជា ចាញ់​បា​រ៉ែ​ន ១-០ ក្នុង​វគ្គ​ជម្រុះ World Cup 2022

11-09-2019 9:11 am 233

ក្រុម​ជម្រើសជាតិ​គោព្រៃ​កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន​ត្រឹម​លទ្ធផល​ផ្លូវការ ១-០ នៃ​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល C វគ្គ​ជម្រុះ​បាល់ទាត់​ពិភពលោក FIFA World Cup 2022 នៅ​ប្រទេស​កាតា​។ នេះ​ជា​ការបរាជ័យ​លើក​ទី​១ ក្រោយ​ឆ្លងកាត់ ២​ប្រកួត​ក្នុង​ពូ​ល C ក្រៅរ​កង​បាន ១​ពិន្ទុ​ក្រោយ​ប្រកួត​បាន​ស្មើ ១-១ ទល់នឹង​ហុងកុង​នា​ថ្ងៃទី​០៥ ខែ​កញ្ញា គ្រា​ដែល​គូប្រជែង​បា​រ៉ែ​ន រកបាន ៤​ពិន្ទុ​ឆ្លងកាត់ ២​ប្រកួត​ដូចគ្នា និង​ឡើងទៅ​ឈរ​នៅ​កំពូល​ជា​បណ្តោះអាសន្ន​ផងដែរ​។​

​គួរ​បញ្ជាក់ថា សម្រាប់​២​ប្រកួត​បន្ទាប់​របស់​កម្ពុជា ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នៃ​ពូ​ល C កម្ពុជា​នឹង​ប៉ះ​ម្ចាស់ផ្ទះ​អ៊ីរ៉ង់ នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ មុន ៥​ថ្ងៃ​បន្ទាប់​កម្ពុជា​នឹង​ប៉ះ​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ាក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ដដែល​៕

ព័ត៌មានផ្សេងទៀត