លោក​ហ៊ុន សែន ស្នើ​មី​យ៉ាន់​ម៉ា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​

10-09-2019 7:13 pm 94
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្លែង​ក្នុង​ជំនួប​ជាមួយ​ភាគី​មី​យ៉ាន់​ម៉ា នៅ​ព្រឹក​ថ្ងៃទី​១០ កញ្ញា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឱ្យ​មី​យ៉ាន់​ម៉ា​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​បន្ថែម ខណៈ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ នៅ​មាន​កម្រិត​នៅឡើយ ...

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឱ្យ​ភាគី​មី​យ៉ាន់​ម៉ា គប្បី​ពិនិត្យមើល​លើ​កិច្ចព្រមព្រៀង​ខ្លះ​ដែល​អាច​នឹង​ត្រូវ​ចុះហត្ថលេខា​ដើម្បី​ជំរុញ​នូវ​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ និង​ជំរុញ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ដើម្បី​បង្កើន​នូវ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និង​ទេសចរណ៍​ជាដើម ។​

​ក្នុង​ជំនួប​ជាមួយ​លោក Thit Linn Ohn ឯកអគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា​ថ្មី​ប្រចាំ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១០ កញ្ញា ប្រមុខ​រាជ​រដ្ឋាភិបា​កម្ពុជា​ថ្លែង​ស្នើ​ឱ្យ​ភាគី​មី​យ៉ាន់​ម៉ា ជំរុញ​បន្ថែម​នូវ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​ជាច្រើន​បន្ថែមទៀត ក្រោយ​លោក​ឃើញថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នៅមានកម្រិត​នៅឡើយ មិនទាន់​សក្តិសម​ទៅនឹង​សក្តានុពល​ដែល​ប្រទេស​ទាំង​ពីរ​មាន ។​

​លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែង​ស្នើ​ឱ្យ​ភាគី​មី​យ៉ាន់​ម៉ា​ជំរុញ​ឱ្យមាន​ការធ្វើ​ពាណិជ្ជកម្ម​បន្ថែមទៀត នៅក្នុង​តំបន់​អាស៊ាន ដើម្បី​បង្កើត​ទីផ្សារ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ទូលំទូលាយ ក៏ដូចជា ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ កាន់តែ​មាន​ទំហំ​ធំ​ឡើង​នាពេលខាងមុខ ។​

​លោក​បន្តថា ប្រទេស​ទាំង​ពីរ​គួរ​ពិនិត្យ​មើល​ទៅលើ​កិច្ចព្រមព្រៀង​ថ្មី​បន្ថែមទៀត ដូចជា​កិច្ច​ព្រមព្រៀង​លើ​ការ​មិន​យកពន្ធ​ត្រួតស៊ីគ្នា និង​កិច្ច​គាំពារ​វិនិយោគ​ជា​ដើម ដែល​ទាំងអស់​នេះ គឺជា​កត្តា​ដែល​ជំរុញ​ឱ្យ​អ្នកវិនិយោគ​មាន​ការចាប់អារម្មណ៍​ខ្លាំង និង​មាន​ទំនុកចិត្ត ព្រមទាំង​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​ភាពស្អិតរមួត ៕

ព័ត៌មានផ្សេងទៀត