ក្រសួងមហាផ្ទៃនឹងចុះMOUជាមួយសភាពាណិជ្ជកម្មអឺរ៉ុបដើម្បីប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

10-09-2019 6:46 pm 198

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ តាមរយៈគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក)នឹងចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពី«កិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងការនាំចូល ការផលិត និងការចែកចាយ នូវផលិតផលក្លែងក្លាយ ក្នុងព្រះរាជាណាចក្រកម្ពុជា» ជាមួយនិងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា(EUROCHAM) ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា(MOU)នេះ គឺធ្វើឡើងក្នុងគោល បំណងទប់ស្កាត់ និងប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ផលិតផលខូចសុខភាព ហួសកាលបរិច្ឆេទ និងផលិតផលបំពានច្បាប់ដទៃទៀត ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ ក៏ដូចជាការពារសិទ្ធិ និងផល ប្រយោជន៍ របស់វិនិយោគគិន រួមទាំងអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា៕

 

 ពាក្យគន្លឹះ  ក្រសួងមហាផ្ទៃ

ព័ត៌មានផ្សេងទៀត