រដ្ឋសភា​បើក​កិច្ចប្រជុំ​ដោយ​ពិភាក្សា​ទៅ​លើ​របៀបវារៈ​ចំនួន ៤

10-09-2019 6:43 pm 75

​នៅ​ថ្ងៃ​១០ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ រដ្ឋ​សភា​កម្ពុជា​បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដោយ​ត្រួតពិនិត្យ​ទៅលើ​សំណើរ និង​របៀបវារៈ​ចំនួន​៤​។​

​របៀបវារៈ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា​នេះ រួមមាន​៖

១.​ការពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​២ ស្តីពី​ការកំណត់​ច្រកទ្វារ​ព្រំដែន​ឆ្លងកាត់ នៃ​កិច្ច​ព្រម​ព្រៀម​ក្របខ័ណ្ឌ​អាស៊ាន ស្តី​ពី​កិច្ចសម្របសម្រួល ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​

២.​ការពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តី​ពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្កា​រការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល​

៣.​ការពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី​សំណង់​

៤.​ការពិនិត្យ​សំណើសុំ​បញ្ចូល​ក្នុង​របៀបវារៈ សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣ នីតិកាល​ទី​៦ នូវ​៖​សេចក្តីព្រាងច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិច ,​សេចក្តីព្រាងច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ និង​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​អង្គការ​ហាមឃាត់​អាវុធ​គីមី ស្តី​ពី​បុព្វសិទ្ធិ និង​អភ័យឯកសិទ្ធិ​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី​។​

សូមបញ្ជាក់​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក​ហេង សំរិន ប្រធានរដ្ឋសភា​៕

 ពាក្យគន្លឹះ  រដ្ឋសភា

ព័ត៌មានផ្សេងទៀត