លោក​អ៊ូ ច័ន្ទ​រ័ត្ន ទទួលស្គាល់ថា ផ្ទៃក្នុង​បក្ស​សង្គ្រោះ​ជាតិ​ គឺ​បែកបាក់​​មែនទែន​​ហើយ​​

10-09-2019 5:08 pm 2529

​មកដល់ពេលនេះ មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក​អ៊ូ ច័ន្ទ​រ័ត្ន បាន​ទទួលស្គាល់ថា ផ្ទៃក្នុង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ពិតជា​បែកបាក់​មែនទែន​ហើយ មិនអាច​ត្រឡប់ក្រោយ រក​ភាពប្រសើរ​ឡើងវិញ​ទេ​។ ប៉ុន្តែ​ក្រុម​ទាំងពីរ​នៅចាំ​មើលបំណាំ​គ្នា​ថា តើ​អ្នកណា​ជា​អ្នក​វេច​បង្វេច​ចេញ​មុន​។ លោក​ថា ការបែកបាក់​នេះ ផ្តើមចេញពី​ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ ការបង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឯនាយសមុទ្រ ...​និង​ការមិន​ព្រម​ជជែក​គ្នា ហើយ​កេងចំណេញ រក​ការគាំទ្រ​រៀងៗ​ខ្លួន ជាដើម​។​

​ទាក់ទង​នឹង​ការចូល​ស្រុក​របស់លោក​សម រង្ស៊ី លោក​អ៊ូ ច័ន្ទ​រ័ត្ន មើលឃើញថា ស្ថានភាព​ដែល​គណបក្សកាន់អំណាច មិនមាន​ការ​ទោរទន់​យ៉ាង​ដូច្នេះ វា​នឹង​បង្ក​ហិង្សា​កាន់តែ​ធ្វន់​ធ្ង​រ​ទៅវិញ​ទេ ប្រសិនបើ​លោក​ចូលមក​ដោយ​គ្មាន​ការសម្របសម្រួល​ស្ថានការណ៍​ណាមួយ ហើយ​ពេលនោះ កម្ពុជា​នឹង​កាន់តែ​បាត់បង់​ប្រយោជន៍​ជាតិ ធ្លាក់​ទៅ​ប្រទេសជិតខាង មិន​ខាន ....

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​អ៊ូ ច័ន្ទ​រ័ត្ន តាមរយៈ​កិច្ច​សម្ភាស ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត