សូម​រីករាយ​​នឹង​បទពិសោធន៍​​វឌ្ឍនភាព​​ដ៏​មហស្ចារ្យ​​នៃ​ពិភព​ល្អឥតខ្ចោះ​​ពី​កំពូល​ទូរទស្សន៍SAMSUNG QLED 8K ដ៏​វៃឆ្លាត​បំផុត​ក្នុង​លោក​!!

10-09-2019 3:44 pm 133
SAMSUNG QLED 8K ដ៏​វៃឆ្លាត​បំផុត

​សម្រាប់​អតិថិជន​ដែល​ធ្លាប់​ទទួលបាន​បទពិសោធ​ន៍​ដ៏​អស្ចារ្យ​សឹងតែ​មិន​អាច​បរិយាយ​បាន​ពី​កំពូល​ទូរទស្សន៍ SAMSUNG QLED 8K ដ៏​វៃឆ្លាត​បំផុត​នោះ​មិនបាច់​ឆ្លើយ​នោះទេ​! តែបើ​ត្រូវ​ឆ្លើយ​ក៏​មិនដឹង​រក​ពាក្យ​អ្វី​មក​ប្រាប់​ពី​អារម្មណ៍​ពិត​ឱ្យ​អស់​ដែរ​! 

​នេះ​គឺជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ហើយ​ដែល​បច្ចេកវិទ្យា​អេឡិចត្រូនិក សាម​សុង វិវត្តន៍​មករក​ភាព​ដ៏​អស្ចារ្យ នៃ​គុណ​តម្លៃ​ក្នុង​ការកម្សាន្ត​ជាមួយនឹង​រូបភាព​ធម្មជាតិ​ច្បាស់​ត្រជាក់​ភ្នែក​កម្រិត 8K និង​សំឡេង​ដ៏​រន្តំ​ជក់ចិត្ត​បំផុត​យ៉ាង​ដូច្នោះ​ដែរ​!

​កំពូល​ទូរទស្សន៍ SAMSUNG QLED 8K ដ៏​វៃឆ្លាត​បំផុត​ជំនាន់​ចុងក្រោយ​ដែល​កំពុងតែ​ធ្វើឱ្យ​ពិភពលោក​មាន​ការភ្ញាក់ផ្អើល និង​មិន​សរសើរ​មិន​បាន​នោះ​បាន​ផ្តល់ជូន​នូវ​គុណភាព​ជីវិត​ព្រមទាំង​អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេច​បាន​ជាមួយនឹង​កម្រិត​គុណភាព​រូបភា​ពមហា​សែន​ច្បាស់​រហូតដល់ 33 លាន ភិ​ច​សែ​ល​! សាក​ស្រមៃ​រូប​ទេសភាព​បាទសមុទ្រ និង​ទេសភាព​ធម្មជាតិ​មើល​? អូ៎​ហូ៎​……! ព្រះ​អើយ​…​ច្បាស់​ខ្លាំងណាស់​! ច្បាស់​រហូត​លោក​អ្នក​មិន​ជឿ​នឹង​ភ្នែក​ខ្លួន​ឯង​រហូត​ដល់​ទៅ​មើល​កាន់តែ​ជិត​ក៏​នៅតែ​ច្បាស់​ដដែល​!

​ជាធម្មតា​អតិថិជន​ទាំងអស់​ប្រាកដ​ជា​ដឹង​ហើយ​ថា​បើកាលណា​រូបភាព​តូច​មួយ ហើយ​យក​ទៅ​ពង្រីក ឬ​បង្ហាញ​ក្នុង​អេក្រង់​ទំហំ​ធំ​តើ​វា​នឹង​មាន​អ្វី​កើតឡើង​? ពិត​ណាស់​គុណភាព​រូប​វា​នឹង​បែក​…​ខូច​ទម្រង់​…​និង​មើល​មិន​ច្បាស់​ឡើយ​! ប៉ុន្តែ​ជាមួយ​នឹង​កំពូល​ទូរទស្សន៍ SAMSUNG QLED 8K ដ៏​វៃឆ្លាត​នេះ​លោក​អ្នក​ពិតជា​អាច​រីករាយ​បាន​គ្រប់ពេល និង​គ្រប់​រូបភាព​! ឥឡូវ​នេះ​ចង់​ដឹង​ណាស់​ថា​តើ SAMSUNG QLED 8K មាន​លក្ខណៈ​អស្ចារ្យ​ខុស​ពី​ផលិតផល​ទូរទស្សន៍​ធម្មតា​យ៉ាងណា​ទៅ​? ដូច្នេះ​ខ្ញុំ​នឹង​លើកយក​មក​បង្ហាញ​តែ​ចំណុច​ពិសេសៗ​នៅ​ខាងក្រោម​នេះ​៖

* Direct Full Array Elite: 
​នេះ​គឺជា​បច្ចេកវិទ្យា​ដែល​មាន​តែ​មួយ​គ្មាន​ពីរ​របស់ SAMSUNG QLED 8K ដែល​ធ្វើឱ្យ​រូបភាព​កាន់តែ​ដិត​ច្បាស់ កាន់តែ​ភ្លឺ​ដូច​ធម្មជាតិ​ពិតៗ​!!

* 100% Color Volume: 
​ជា​បច្ចេកវិទ្យា​ដែល​ធ្វើឱ្យ​ពណ៌​រូបភាព​កាន់តែច្បាស់ និង​មាន​កម្រិត​ពណ៌​ត្រឹមត្រូវ​បំផុត​ដោយ​ពុំ​ធ្វើឱ្យ​បាត់​គុណភាព និង​ពន្លឺ​ឡើយ​!

* AI Sound:
​គឺជា​បច្ចេកវិទ្យា​ដែល​អាច​ធ្វើ​ការវិភាគ និង​បង្កើន​គុណភាព​សំឡេង​ឱ្យ​កាន់តែ​ច្បាស់​ល្អ និង​ដូច​ក្នុង​ស្ថានភាព​ជាក់ស្តែង​បំផុត​ដូចជា​៖ ការសន្ទនា (Dialogue), កម្មវិធី​កីឡា (Sports), តន្ត្រី (Music), និង​ខ្សែភាពយន្ត (Action Movie) ជាដើម​…!! និយាយ​ទៅ​ទាំង​រូបភាព និង​សំឡេង​គឺ​រន្តំ​ត្រសង​គ្នា​ល្អ​ខ្លាំងណាស់​!!

* 8K AI Quantum Processor Upscaling
​គឺជា​បច្ចេកវិទ្យា​(AI) ជំនាន់​ចុងក្រោយ​ដែល​ជួយ​បំលែង​កម្រិត​គុណភាព​រូបភា​ព​ពី 4K ឬ រូបភាព​ណា​ដែលមាន Resolution ទាប ឱ្យ​កាន់តែ​ច្បាស់​រហូត​ដល់​កម្រិត 8K! ត្រង់​ចំណុច​នេះ​គឺ​ប្រព័ន្ធ​ប្រតិបត្តិការ​មិនមែន​ទាញ ឬ​ពង្រីក​ពង្រួម​រូបភាព​នោះ​ទេ​ប៉ុន្តែ​ផ្ទុយទៅវិញ Quantum Processor 8K ធ្វើការ​វិភាគ​ភ្លាមៗ​យ៉ាង​លឿន​បំផុត​ពី​ប្រភព​នៃ​រូបភាព​ដោយ​បង្កើត និង​បង្កើន​ព័ត៌មាន​ពី​កម្រិត ភិ​ច​សែ​ល​នី​មួយៗ​។ ដូច្នេះ​វា​អាច​ធ្វើឱ្យ​រូបភាព​ដែល​បង្ហាញ​ចេញ​មក​មាន​គុណភាព​ច្បាស់​ខ្លាំង​បំផុត​រហូត​ដល់​កម្រិត 8K!! 

* Ambient Mode (Magic Screen)
​លោកអ្នក​សឹងតែ​មិនបាច់ Decor ឬ ទិញ​ផ្ទាំងគំនូរ​ថ្លៃៗ​នោះទេ​! ទូ​រទស្ស​ន៏ Samsung QLED 8K មិន​ត្រឹមតែ​សម្រាប់​តែ​មើល និង​ការកម្សាន្ត​ប៉ុណ្ណោះ​ទេ​! ពេលដែល​យើង​មិន​មើល​វា​ក៏​បំលែងខ្លួន (​សម្រប​តាម​ពណ៌​ឬ​ផ្ទៃ​ជញ្ជាំង​) ដើម្បី​ធ្វើ​ជា​ផ្ទាំងគំនូរ​ដ៏​ស្រស់​ស្អាត​បំផុត​ដើម្បី​តាំង​លំអរ​គេហដ្ឋាន​របស់​លោក​អ្នក​ផងដែរ​!!
​ហើយ​លោក​អ្នក​ក៏​អាច​ធ្វើ​ការជ្រើសរើស​នៃ​ការបង្ហាញ​រូបភាព​លើ​ជញ្ជាំង​នោះ​ទៅ​បែប​ឌី​ជី​ផល​,​ម៉ោង និង​រូបភាព​ផ្សេងៗ​ទៀត​ជាច្រើន​តាម​ការស្រឡាញ់​ចូល​ចិត្ត​ផង​ដែរ​!​។​

* Smart Things (Air Play Connection)
​អ្នក​ក៏​អាច​ប្រើប្រាស់​បាន​ជាមួយ​កម្មវិធី Airplay របស់ IOS ដើម្បី​ធ្វើការ​ចែករំលែក តន្ត្រី វីដេអូ ពី​ទូរស័ព្ទ​ទៅកាន់​ទូ​រទស្ស​ន៏​បាន​យ៉ាង​ងាយ​ផងដែរ​។ ជាពិសេស Quantum Processor 8K ក៏​អាច​ប្រមូល និង​គ្រប់គ្រង​ព័ត៌មាន​ពី​ឧបករណ៍​អេឡិចត្រូនិច​ដែល​ភ្ជាប់​ផងដែរ​! ដូច្នេះ​វា​នឹង​ឱ្យ​លោកអ្នក​អាច​ប្រើប្រាស់​ទូរទស្សន៍​ដ៏​វៃឆ្លាត​នេះ​ជា Control Center ដើម្បី​គ្រប់គ្រង​មុខងារ​សន្តិសុខ​ផ្សេងៗ​ក្នុង​គេហដ្ឋាន​របស់​លោក​អ្នក​ទៀតផង​! ឡូយ​អត់​? ឡូយ​កប់​ខ្លាំងណាស់​!! រក​ទិញ​នៅ​ឯ​ណា​បាន​?

​អតិថិជន​ទាំងអស់​អាច​រក​ជាវ​ទូរទស្សន៍ Samsung QLED 8K ដ៏​ល្អឥតខ្ចោះ​នេះ​បាន​នៅ​តាម​ហាង​ចែកចាយ​ផលិតផល សាម​សុង ដូចជា​៖ ស៊ុន​ស៊ី​ម៉ិច​កូ​, KLD 3, ផ្សារ​ទំនើប AEON,  K4 និង​ហាង​លក់​គ្រឿង​អេឡិចត្រូនិច សាម​សុង នានា ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​សាកសួរ​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​តាមរយៈ​លេខ​៖ 1800-203232 !!

ព័ត៌មានផ្សេងទៀត