កំពង់ស្ពឺ៖សិស្សប្រឡងបាក់ឌុបជាប់និទ្ទេសA ៦នាក់ នឹងទទួលបាន ម៉ូតូម្នាក់មួយគ្រឿងពីលោកវ៉ី សំណាង

10-09-2019 9:51 am 222

លោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ ថា សិស្សប្រឡងបាក់ឌុបជាប់និទ្ទេសA ចំនួន៦នាក់នៅខេត្តកំពង់ស្ពឺ នឹងទទួលបានម៉ូតូ ZOOMER X ឆ្នាំ២០១៩ ម្នាក់មួយគ្រឿង ដូចអ្វីដែលលោកបានស​ន្យាមុន​ពេលប្រឡង។ ការបញ្ជាក់នេះ បានធ្វើឡើងគ្រាដែលលោកវ៉ី សំណាង បានអញ្ជើញបើកកញ្ចប់លទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង១៩ ខែសីហា ឆ្នាំ២០១៩ នៅវិទ្យាល័យកំពង់ស្ពឺ នា​ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ជាលទ្ធផលខេត្តកំពង់ស្ពឺទទួលបាន និទ្ទេស A ចំនួន ៦នាក់, B ចំនួន ៥៣នាក់, C ចំនួន ១៨៨នាក់, D ចំនួន ៥៥៨នាក់ , និងនិទ្ទេស E ចំនួន ២,៣៩៣នាក់។ ជាមួយនឹងលទ្ធផលនេះលោកវ៉ី សំណាង អភិបាលខេត្ត បានអបអរសាទរចំពោះសិស្សខេត្តកំពង់ស្ពឺ ដែលទទួលបាននិទ្ទេសA ចំនួន៦នាក់ ក្នុងនោះស្រីចំនួន៥នាក់ ដែលនឹងត្រូវទទួលបានរង្វាន់ម៉ូតូ ZOOMER X ឆ្នាំ២០១៩ ម្នាក់មួយគ្រឿងពីរូបលោកផ្ទាល់។

សិស្សដែលទទួលបាននិន្ទេសA ចំនួន៦នាក់ មកពីសាលាវិទ្យាល័យកំពង់ស្ពឺបានចំនួន២នាក់, វិទ្យាល័យ​ឧដុង្គ ចំនួនម្នាក់, វិទ្យាល័យបរសេដ្ឋ ចំនួនម្នាក់នាក់, វិទ្យាល័យអន្លង់ជ្រៃ ចំនួនម្នាក់នាក់, និងវិទ្យាល័យត្រែង​ត្រយឹង​ចំនួនម្នាក់នាក់៕

 

ព័ត៌មានផ្សេងទៀត