កម្ចាត់​បញ្ហា​ជើង​ស្ត្រូ​បឺរី​

09-09-2019 7:29 pm 211

​ជើង​ស្ត្រូ​បឺរី ជា​ជើង​ដែលមាន​គល់​រោម​ធំៗ ដូចជា​ចំណុច​តូចៗ​នៅលើ​សម្បក​ផ្លែ​ស្ត្រូ​បឺរី​។ បញ្ហា​ស្បែក​ប្រភេទ​នេះ អ្នក​អាច​ដោះស្រាយបាន ដោយ​ប្រើ​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​មួយ និង​ទឹក​ក្រូចឆ្មារ​មួយ​ស្លាបព្រា​។ យក​គ្រឿងផ្សំ​ទាំងពីរ លាយ​បញ្ចូល​គ្នា​កូរ​ឲ្យ​សព្វ រួច​ប្រើ​ច្រាស់​ឬ​ម្រាមដៃ​របស់​អ្នក​ជ្រលក់ ជូត​លើ​បរិវេណ​ជើង​ដែលមាន​បញ្ហា រក្សាទុក​ប្រហែល​៥​ទៅ​១០​នាទី ចាំ​លាងជម្រះ​ចេញ​។ អ្នក​អាច​ធ្វើបែបនេះ មួយថ្ងៃ​ម្តង​រៀងរាល់ថ្ងៃ នៅ​មុនពេល​ងូតទឹក​។​

​យ៉ាងណាក៏ដោយ ប្រសិនបើ​បញ្ហា​នោះ​ធ្ងន់ធ្ងរ និង​ព្យាយាម​ដោះស្រាយ​តាមបែប​ធម្មជាតិ​ហើយ នៅតែ​មិនបាន​ផល អ្នក​អាច​ទៅ​ស្វែងរក​ការពិគ្រោះ ជាមួយ​គ្រូពេទ្យ​ជំនាញ ខាង​ផ្នែក​សើ​ស្បែក ដើម្បី​រក​ដំណោះស្រាយ ដែលមាន​ប្រសិទ្ធភាព​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត