លោក​យ៉េង វីរៈ​៖​​គ​បម​ នៅតែ​ប្រើ​យន្តការ​​សភា​ បើទោះ​សភា​​មិន​ឆ្លើយតប​​រឿង​បឹង​តា​មោក​​ក្តី​​

08-09-2019 4:09 pm 415

​គិត​តាំងពី​ពាក់កណ្តាល​ខែមិថុនា មកដល់​សប្តាហ៍​ទី​២​នៃ​ខែកញ្ញា​នេះ មាន​រយៈពេល​៣​ខែ​ហើយ ដែល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​នាំ​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ ឲ្យ​ហៅ​មន្ត្រី​រដ្ឋាភិបាល​ពាក់ព័ន្ធ មក​សួរនាំ​ទាក់ទង នឹង​ការបារម្ភ​របស់ខ្លួន​លើ​ករណី​លុប​បឹង​តា​មោក ប៉ុន្តែ​មកដល់ពេលនេះ​ហើយ រដ្ឋសភា​កម្ពុជា ដែលជា​សភា​ឯក​បក្ស នៅ​មិនទាន់​អើពើ ឆ្លើយតប​បែបណា​ចំពោះ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នេះ​នៅឡើយ​ទេ​។​

​លោក​យ៉េង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ពិតជា​ងឿងឆ្ងល់​ជាខ្លាំង ពី​របៀប​ធ្វើការ និង​តួនាទី របស់​រដ្ឋសភា​។ ប៉ុន្តែ​លោក​ថា បើទោះជា​បែបនេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅតែ​មិន​អស់សង្ឃឹម​ក្នុង​ការប្រើប្រាស់​យន្តការ​សភា​។ ក្រុម​លោក​នឹង​នៅតែ​បន្ត​គោះទ្វារ ដើម្បីឲ្យ​តំណាងរាស្ត្រ​ទាំងនោះ បម្រើ​ពលរដ្ឋ ហើយ​ការបំពេញ​តួនាទី​សភា​បែបណា​នោះ សូម​ម្ចាស់ឆ្នោត​វាយតម្លៃ សម្រាប់​ការបោះឆ្នោត នាពេលខាងមុខ​ទៀត​ចុះ ថា​តើ​ពលរដ្ឋ​ចង់បាន​សភា​បែបនេះ​ទៀត ឬ​យ៉ាងណា ? នោះ​ជា​ការសម្រេចចិត្ត ប្រើប្រាស់​សន្លឹកឆ្នោត​របស់​ពួកគាត់ .....

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​យ៉េង វីរៈ តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត