គិតតាំងពីពាក់កណ្តាលខែមិថុនា មកដល់សប្តាហ៍ទី២នៃខែកញ្ញានេះ មានរយៈពេល៣ខែហើយ ដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាននាំញត្តិទៅដាក់នៅរដ្ឋសភាដើម្បីសុំកិច្ចអន្តរាគមន៍ ឲ្យហៅមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធ មកសួរនាំទាក់ទង នឹងការបារម្ភរបស់ខ្លួនលើករណីលុបបឹងតាមោក ប៉ុន្តែមកដល់ពេលនេះហើយ រដ្ឋសភាកម្ពុជា ដែលជាសភាឯកបក្ស នៅមិនទាន់អើពើ ឆ្លើយតបបែបណាចំពោះគណបក្សប្រជាធិបតេយ្យមូលដ្ឋាននេះនៅឡើយទេ។
លោកយ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ពិតជាងឿងឆ្ងល់ជាខ្លាំង ពីរបៀបធ្វើការ និងតួនាទី របស់រដ្ឋសភា។ ប៉ុន្តែលោកថា បើទោះជាបែបនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅតែមិនអស់សង្ឃឹមក្នុងការប្រើប្រាស់យន្តការសភា។ ក្រុមលោកនឹងនៅតែបន្តគោះទ្វារ ដើម្បីឲ្យតំណាងរាស្ត្រទាំងនោះ បម្រើពលរដ្ឋ ហើយការបំពេញតួនាទីសភាបែបណានោះ សូមម្ចាស់ឆ្នោតវាយតម្លៃ សម្រាប់ការបោះឆ្នោត នាពេលខាងមុខទៀតចុះ ថាតើពលរដ្ឋចង់បានសភាបែបនេះទៀត ឬយ៉ាងណា ? នោះជាការសម្រេចចិត្ត ប្រើប្រាស់សន្លឹកឆ្នោតរបស់ពួកគាត់ .....
ជាបន្តសូមស្តាប់ការលើកឡើងរបស់លោកយ៉េង វីរៈ តាមរយៈកិច្ចសម្ភាសជាមួយខុន ប៊ុនថុល ដូចតទៅ៖