អ្នកនាំពាក្យ​ក្រសួង​អប់រំ​៖​ការ​បូក​ស្រង់​ពិន្ទុ​ប្រឡង​គឺមាន​សុក្រឹត្យភាព និង​ប្រសិទ្ធភាព​

08-09-2019 1:04 pm 265

​ឆ្លើយ​ទៅ​នឹង​សំណួរ​ដែល​ចោទសួរ​ថា តើ​ការ​បូក​ស្រង់​ពិន្ទុ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​របស់​សិស្ស​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ អាច​នឹង​មាន​ការខុស​លក្ខណៈ​បច្ចេកទេស ដូច​ឆ្នាំ​មុន​ដែរ​ទេ​? លោករ​ស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​ដល់​វិទ្យុ​វាយោ​នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា​ថា ដោយ​យោង​ទៅលើ​សុក្រឹត្យភាព និង​ប្រសិទ្ធភាព នៃ​ការងារ​របស់​ក្រុមបច្ចេកទេស​គ្រប់​ដំណាក់កាល នៅក្នុង​ការងារ​ប្រឡង​បាក់​ឌុប​នេះ គឺ​ក្រសួង​អប់រំ​សង្កេតឃើញថា សុក្រឹត្យភាព និង​ប្រសិទ្ធភាព​នឹង​កើតមានឡើង​នៅក្នុង​លទ្ធផល​ដែល​បេក្ខជន​ប្រឡង​...

​សំឡេង​លោករ​ស់ សុ​វាចា​៖

​សូមបញ្ជាក់​ថា មូលហេតុ​នៃ​ការ​ចោទ​ជា​សំណួរ​នេះ​ឡើង​ដោយសារតែ ការប្រឡង​បាក់​ឌុប កាលពី​ឆ្នាំ​២០១៨ មាន​បេក្ខជន​ប្រឡង​ជាច្រើន​នាក់ បាន​នាំគ្នា​តវ៉ា​នៅ​មុខ​ក្រសួង​អប់រំ​ដើម្បី​ស្នើសុំ​សើរើ​លទ្ធផល​នៃ​ការប្រឡង​មុខវិជ្ជា​គណិតវិទ្យា​ឡើងវិញ ដោយសារតែ​ពួកគេ អះអាងថា ធ្វើ​បាន​ល្អ​នៅ​ពេល​ប្រឡង ប៉ុន្តែ​លទ្ធផល​បែរជា​ធ្លាក់​ទៅវិញ​។​មិនតែប៉ុណ្ណោះ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​វិញ បេក្ខជន លោកគ្រូ អ្នកគ្រូ​ដែល​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​លទ្ធផល​ប្រឡង ក៏​បាន​សរសេរ​ទៅកាន់​ទំព័រ​ហ្វេ​សប៊ុក​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​អ្នកខ្លះ​ទៀត​សរសេរ​ទៅកាន់​ទំព័រ​ហ្វេ​សប៊ុក​របស់លោក រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​៕

 ពាក្យគន្លឹះ  បាក់ឌុបក្រសួងអប់រំ

ព័ត៌មានផ្សេងទៀត