លោក​ទៀ បាញ់​៖ ក្នុង​ជួរ​កងទ័ព​មាន​ងារ​ជា​ឧកញ៉ា​សរុប​៩៩​នាក់​

07-09-2019 4:53 pm 265

លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ថ្លែង​ប្រាប់​សារព័ត៌មានក្នុងស្រុក នៅ​ថ្ងៃ​ទី​០៧ ខែកញ្ញា​នេះ​ថា ក្រោយ​ការត្រួតពិនិត្យ​រួចរាល់ ក្រសួង​ការពារជាតិ បាន​រកឃើញថា មាន​ឧកញ៉ា​សរុប​៩៩​នាក់ នៅក្នុង​ជួរ​កងយោធពល​ខមរ​ភូមិន្ទ ដោយ​ក្នុង​នោះ​មាន​៦៥​នាក់ នៅ​ចំណុះ​អគ្គបញ្ជាការដ្ឋាន​កង​យោពល​ខេមរភូមិន្ទ និង​៣៤​នាក់ នៅ​ចំណុះ​ទីស្តីការ​ក្រសួង​ការពារជាតិ​។​

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ទៀតថា នៅក្នុង​ចំណោម​ឧកញ៉ា​ទាំង​៩៩​នាក់ ដែល​ស្ថិត​នៅក្នុង​ក្រប​ខណ្ឌ នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួង​ការពារជាតិ​ទាំងនោះ មាន​អ្នកខ្លះ​ក៏បាន បញ្ជាក់​ជំហរ​រួចហើយ​ថា ត្រូវ​ជ្រើសរើស​យក «​ឧកញ៉ា​» ឬ យក «​តួនាទី​» ប៉ុន្តែ​ការសម្រេច​ជា​ផ្លូវការ​ច្បាស់លាស់ គឺ​ត្រូវតែ​ធ្វើតាម​នីតិវិធី​ច្បាប់​ជា​បន្តបន្ទាប់​ទៀត​។​

​គួររម្លឹកថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជា​យ៉ាង​ដាច់​ណាត់ មិនឲ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ មាន​ងារ​ជា «​ឧកញ៉ា​» តទៅទៀត​នោះ​ទេ​។ កងកម្លាំង​ប្រដាប់​អាវុធ​ណា ដែល​មាន​ងារ​ជា «​ឧកញ៉ា​» ធ្វើការ​ជ្រើសរើស​ជា​បន្ទាន់​ថា តើ​ត្រូវយក​ងារ «​ឧកញ៉ា​» ឬ​យក​តួនាទី​របស់​ខ្លួន​៕

ព័ត៌មានផ្សេងទៀត