បង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៨នាក់

07-09-2019 12:27 pm 345

កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ កាលពីល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ បានបើកប្រតិបត្តិការបង្ក្រាបជាក់ស្តែងករណីជួញដូរ និងសម្រួលទីតាំងឲ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅទីតាំងផ្ទះ​សំណាក់​”យីហោ ឡេស៊ីហ្វីស” ដែលមានចំនួន១៨បន្ទប់។ ក្នុងនោះប្រតិបត្តិការនេះ សមត្ថកិច្ចបានត្រួតពិនិត្យឃើញមានចំនួន១៣បន្ទប់ ដែលបានសម្រួលទីតាំងឲ្យប្រើប្រាស់ និងជួញដូរគ្រឿងញៀន។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យចំនួន៨នាក់ ក្នុងនោះស្រី៣នាក់។ ចំណែកវត្ថុតាងចាប់យករួមមាន៖  ក្រាមពណ៌សរថ្លាសង្ស័យ ជាគ្រឿងញៀនចំនួន១៤កញ្ចប់។ កាំភ្លើងខ្លី មួយដើមមិនស្គា​​​ល់​ម៉ាក​។  ដាវកែច្នែ និងកាំចំនួន៣ដើម។ ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួនធំ។ ឧបករណ៍ប្រើប្រា​ស់មួយចំនួន។ ចំពោះមុខ កម្លាំងជំនាញខណ្ឌ-ប៉ុសិ៍្ត កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួក និងក្រុមដ៏ទៃផ្សេងទៀត ព្រម​ទាំង​ក​សាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី​៕

ព័ត៌មានផ្សេងទៀត