ព្យុះ​ដូ​រ៉េន​​កំពុង​វាយប្រហារ​​នៅ​អាមេរិក​​បង្ក​ជា​ទឹកជំនន់​​និង​បាក់​ដី​

07-09-2019 11:00 am 168
រូបភាព​ទឹកជំនន់​​បង្កឡើង​ដោយព្យុះដូរ៉េន

​មនុស្ស​ជាច្រើន​រយ​នាក់​អាច​នឹង​ជាប់​ទៅណា​មិន​រួច នៅ​រដ្ឋ​North Carolina​សហរដ្ឋអាមេរិក ចន្លោះពេល​ទឹកជំនន់​កើនឡើង​ខ្លាំង បន្ទាប់ពី​ព្យុះកំបុតត្បូង​ដូ​រ៉េន​វាយប្រហារ​។ ព្យុះ​នេះ​បាន​វាយប្រហារ​នៅ​កោះ​Bahamas​កាលពី​ប៉ុន្មាន​ថ្ងៃមុន បណ្ដាល​មនុស្ស​ស្លាប់​យ៉ាងតិចណាស់​៣០​នាក់​។ តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​ព្យុះ​នេះដែរ បានធ្វើឲ្យ​មនុស្ស​៨០០​នាក់​នៅ​កោះ​អូ​ក្រា​ខូក​(Ocracoke)​នៃ​រដ្ឋ​North Carolina មិនអាច​ចេញ​ទៅណា​បានឡើយ​។​

​ដោយឡែក​នៅលើ​កោះ​បា​ហា​ម៉ាស​(Bahamas) អាជ្ញាធរ​និយាយថា​មនុស្ស​រាប់រយ​នាក់​កំពុង​បាត់​ខ្លួន​នៅឡើយ ខណៈ​ចំនួន​មនុស្ស​ស្លាប់​នឹង​បន្ដ​កើនឡើង​។ អាជ្ញាធរ​នៅ​កោះ​បា​ហា​ម៉ាស​បាន​បញ្ជូន​ក្រុម​ជួយសង្គ្រោះ​និង​ឧបករណ៍​ជួយសង្គ្រោះ ទៅ​តំបន់​ដែល​រង​ការវាយប្រហារ​។ 

​សូមបញ្ជាក់ថា ពេលនេះ​ព្យុះ​ដូ​រ៉េន​កំពុងតែ​បោកបក់​ខ្លាំង​ឆ្ពោះទៅ​តំបន់​ភាគ​ឦសាន នៃ​សហរដ្ឋអាមេរិក ជាមួយនឹង​កម្លាំង​ខ្យល់​១៧​ម៉ា​យ​ក្នុង​មួយ​ម៉ោង​។ វា​អាច​បង្កឲ្យមាន​ទឹកជំនន់​និង​ការបាក់ដី​កាន់តែខ្លាំង ដែល​មិន​ត្រឹម​រងគ្រោះ​តែ​នៅ​អាមេរិក​ទេ ខេត្ដ​របស់​ប្រទេស​កាណាដា​ដែល​នៅជាប់​អាមេរិក​ក៏​នឹង​រងគ្រោះ​ដូចគ្នា​៕

 ពាក្យគន្លឹះ  អាមេរិកព្យុះ

ព័ត៌មានផ្សេងទៀត