សិង្ហ​បុរី​​កំពុង​ស្រូប​យក​​ផលចំណេញ​ខ្ពស់​​នៅពេល​ហុងកុង​​មាន​ការតវ៉ា​

07-09-2019 9:29 am 147
ទិដ្ឋភាព​​នៃទីក្រុងសិង្ហបុរី

​អត្រា​ស្នាក់នៅ​សណ្ឋាគារ​នៅ​ប្រទេស​សិង្ហ​បុរី បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្ស ដោយសារតែ​អ្នកដំណើរ​និង​ព្រឹត្ដិការណ៍​អាជីវកម្ម​ធំៗ បាន​ផ្លាស់ប្ដូរ​ពី​ទីក្រុង​ហុងកុង ជា​កន្លែង​ដែលមាន​ការតវ៉ា​ទ្រង់ទ្រាយ​ធំ ទៅធ្វើ​នៅ​សិង្ហ​បុរី​វិញ​។ ចលនា​តវ៉ា​នៅ​ហុងកុង​បានធ្វើឲ្យ​ចំនួន​ភ្ញៀវទេសចរ​ធ្លាក់ចុះ និង​ធ្វើឲ្យប៉ះពាល់​ដល់​ព្រឹត្ដិការណ៍​អាជីវកម្ម​។​

​ទិន្នន័យ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ដោយ​ក្រុមប្រឹក្សា​ទេសចរណ៍​សិង្ហ​បុរី បានបង្ហាញ​អត្រា​ស្នាក់នៅ​ជា​មធ្យម​នៅក្នុង​សណ្ឋាគារ បាន​កើនឡើងរ​ហូ​ង​ដល់​៩៣.៨​ភាគរយ​ក្នុង​ខែកក្កដា​។ ជា​ចំនួន​ដ៏​ខ្ពស់បំផុត​បំបែក​កំណត់ត្រា​កាលពី​ឆ្នាំ​២០០៥ និង​កើនឡើង​ពី​៩២.៥​ភាគរយ​កាលពី​មួយឆ្នាំ​មុន​។ 

​បើតាម​ការបញ្ជាក់​ពី​អ្នកជំនាញ​សិង្ហ​បុរី​បានឲ្យដឹងថា សិង្ហ​បុរី​អាច​ទទួលបាន​អត្ថប្រយោជន៍​ទ្វេដង​ពី​ការធ្លាក់ចុះ​នៅ​ហុងកុង ព្រោះ​ទិសដៅ​ទាំងពីរ​នេះ​មាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា​។ ចំណែក​កិច្ចប្រជុំ​កំពូល​ពិភពលោក ដែលជា​ការជួបជុំ​របស់​ប្រតិភូ​ឧស្សាហកម្ម​សុខភាព​និង​សម្រស់​ប្រមាណ​៦០០​នាក់ ដែល​គ្រោង​រៀបចំឡើង​នៅ​ពាក់កណ្ដាល​ខែតុលា​ខាងមុខ នឹងត្រូវ​ផ្លាស់ប្ដូរ​ទៅធ្វើ​នៅ​ប្រទេស​សិង្ហ​បុរី​ផងដែរ​៕

ព័ត៌មានផ្សេងទៀត