ក្រុម​ស្រាវជ្រាវ​​ជប៉ុន​​រកឃើញ​​ឆ្អឹង​ដាយ​ណូ​ស័រ​​ប្រភេទ​ថ្មី​ដែល​មិន​ធ្លាប់​ស្គាល់​

07-09-2019 9:21 am 212
រូបភាពសត្វដាយណូស័រ

​ក្រុម​ស្រាវជ្រាវ​ជប៉ុន​បាន​និយាយថា សត្វ​ដាយ​ណូ​ស័រដែ​លមាន​គ្រោងឆ្អឹង​ពេញលេញ ត្រូវបាន​គេ​រកឃើញ​នៅ​កោះ​ហុក​កៃដូ​ស្ថិតនៅភាគ​ខាង​ជើងប្រ​ទេសជ​ប៉ុន ជា​ប្រភេទ​សត្វ​ដែល​គេ​មិន​ស្គាល់​កន្លងមក​។ វា​ត្រូវបាន​គេ​ដាក់ឈ្មោះ​បែប​វិទ្យាសាស្ដ្រ​ថា “Kamuysaurus japonicas” ឬក៏ “​ព្រះ​នៃ​ដាយ​ណូ​ស័រ​”​។ “Kamuy”​សំដៅលើ​អាទិទេព​របស់​ជនជាតិ​Ainu ដែលជា​ជនជាតិដើម​ហុក​កៃដូ​។​

​ហ្វូ​ស៊ីល​ឆ្អឹង​ដែលមាន​ប្រវែង​៨​ម៉ែត្រ ត្រូវបាន​រកឃើញ​នៅ​ទីក្រុង​Mukawa​ក្នុង​ឆ្នាំ​២០០៣​។ វា​គឺជា​គ្រោងឆ្អឹង​ដាយ​ណូ​ស័រ​ធំជាងគេ​បំផុត ដែល​មិន​ធ្លាប់មាន​នៅក្នុង​ប្រទេស​ជ​ប៉ុន​។ ដាយ​ណូ​ស័រ​ត្រូវបាន​គេ​ប៉ាន់ស្មាន​ថា​មាន​ទម្ងន់​ពី​៤​ទៅ​៥,៣​តោន និង​រស់នៅ​ប្រហែល​៧២​លាន​ឆ្នាំមុន​។ 

​ក្រុម​ស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ​សាស្ដ្រាចារ្យ Yoshitsugu Kobayashi នៃ​សាកលវិទ្យាល័យ​ហុក​កៃដូ បាន​វិភាគ​ឆ្អឹងថ្គាម​និង​ឆ្អឹងខ្នង​របស់​ដាយ​ណូ​ស័រ​បង្កាត់ពូជ​មួយ​ប្រភេទ ជា​ប្រភេទ​សត្វ​ដែល​មិន​ធ្លាប់​ស្គាល់​ពីមុន​។ លោក​Kobayashi​និយាយថា ការស្រាវជ្រាវ​អំពី​ដាយ​ណូ​ស័រ​ទាំងនេះ​គឺ​ទើបតែ​ចាប់ផ្ដើម​ប៉ុណ្ណោះ ហើយ​លោក​សង្ឃឹម​អាច​ស្វែងរក​ឃើញ​ពី​របៀប​ដែល​ពួកវា​រស់នៅ​៕

 ពាក្យគន្លឹះ  ជប៉ុនដាយណូស័រ

ព័ត៌មានផ្សេងទៀត