ខេត្ត​ចំនួន​៤​កំពុង​ជន់​លិច និង​ខ្លះ​ស្ថិតក្នុង​ភាព​ប្រកាសអាសន្ន

06-09-2019 4:26 pm 509

​បើ​តាម​ការព្យាករណ៍​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបង្ហាញ​ថា ដោយសារ​ឥទ្ធិពល​របស់​ប្រព័ន្ធ​សម្ពាធ​ទាប គួបផ្សំ​នឹង​ឥទ្ធិពល​របស់​ព្យុះ​ទី ១៤ ឈ្មោះ កា​ហ្សី​គី ( KAJIKI ) និង​ឥទ្ធិពល​នៃ​ខ្យល់មូសុង​និរតី​ខ្លាំង បាន​បង្ក​ឲ្យមាន​ការ​ធ្លាក់ភ្លៀ​ង​យ៉ាងគំហុក នៅក្នុង​ខេត្ត​មួយចំនួន ក្នុងប្រទេស​កម្ពុជា និង​នៅ​តំបន់​ផ្ទៃ​រង​ទឹកភ្លៀង របស់​ទន្លេមេគង្គ ក្នុង​ប្រទេស​វៀតណាម ប្រទេស​ថៃ និង​ប្រទេស​ឡាវ​។

​ការ​ធ្លាក់ភ្លៀង​យ៉ាង​គំហុក​នេះ បាន​ជម្រុញ​ឲ្យ​ទឹក​ទន្លេមេគង្គ​ហក់​ឡើង​ខ្ពស់ លឿន និង​ឈាន​ទៅ​ដល់​កម្រិត​មួយ ដែល​បង្ក​ឲ្យមាន​ការលិចលង់ នៅ​ខេត្ត​មួយចំនួន រួម​មាន​ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម​។ តើ​ខេត្ត​ទាំងនេះ រង​ផលប៉ះពាល់​ក្នុង​កម្រិត​ណា​? សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង គ្រោះមហន្តរាយ ដូចតទៅ​៕

សំឡេង​

 

​    ​

ព័ត៌មានផ្សេងទៀត