ណា​សា​៖​​អាចម៍ផ្កាយ​​យក្ស​មួយ​​ត្រូវ​ធ្វើដំណើរ​​ឆ្លងកាត់​ផែនដី​​នៅ​ថ្ងៃ​សុក្រ​នេះ​

06-09-2019 4:19 pm 368
រូបភាពអាចម៍ផ្កាយដែលត្រូវធ្វើដំណើរ​ឆ្លងកាត់ផែនដីនៅថ្ងៃសុក្រទី០៥កញ្ញានេះ

​ទីភ្នាក់ងារ​អវកាស​ណា​សាបាន​ព្រមាន​ថា អាចម៍ផ្កាយ​ដ៏​ធំ​មួយ​មាន​ទំហំ​ធំ​ជាង​អគារ​Eiffel Tower​ក្នុង​ទី​ក្រុងប៉ារីស​ប្រទេស​បារាំង បាន​កំណត់ថា​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ផែនដី​នៅ​ថ្ងៃ​សុក្រ​នេះ​។ អាចម៍ផ្កាយ​នេះ​មាន​ទំហំ​ធំ​ណាស់ ហើយ​វា​នឹង​អាច​បន្សល់ទុក​រណ្ដៅ​ដី​ទំហំ​៣​ម៉ា​យ​ស្មើនឹង​ជិត​៥​ពាន់​គីឡូម៉ែត្រ និង​បង្ក​ការខូចខាត​ដ៏​ធំធេង​ផ្សេងទៀត ប្រសិនបើ​វា​ធ្លាក់​មកលើ​ផែនដី​។ 

​អាចម៍​ផ្កាយ​GT3​ឆ្នាំ​២០១៩​នេះ វា​ស្ទើរតែ​ដូច​អគារ​ខ្ពស់​មួយ​ទៅហើយ​ដែលមាន​អង្កត់​ផ្ចិត​១,២៤៧​ហ្វីត ហើយ​ហោះ​ឆ្លងកាត់​ផែនដី​ក្នុង​ចម្ងាយ​៣០,៥០០​ម៉ា​យ​ក្នុង​មួយ​ម៉ោង​។ ប្រសិនបើ​វា​ធ្វើដំណើរ​ឆ្ពោះ​មកកាន់​ផែនដី វា​ពិតជា​ធំ​ខ្លាំងណាស់​ដែល​មិនអាច​បំបែក​ខ្លួន​នៅក្នុង​លំហ​អាកាស​បានទេ ដូច្នេះ​វា​អាច​ធ្លាក់​ដល់​ដី​បាន​ហើយនឹង​បង្ក​គ្រោះមហន្ដរាយ​ធំធេង​បំផុត​៕

ព័ត៌មានផ្សេងទៀត