ការធ្លាក់ចុះ​​ភ្ញៀវទេសចរ​ចិន​​កំពុង​ជះឥទ្ធិពល​​មិនល្អ​​ដល់​ប្រទេស​​នៅ​អាស៊ីអាគ្នេយ៍​

06-09-2019 3:45 pm 1005
រូបភាពភ្ញៀវទេសចរចិន​ដើរកម្សាន្ដ

​ដោយសារតែ​សេដ្ឋកិច្ច​ចិន​មាន​បញ្ហា​និង​ការធ្លាក់ចុះ​ប្រាក់​យ័ន​ផង ជា​កត្ដា​មិន​អាចឲ្យ​ជន​ជាតិចិន​ធ្វើដំណើរ​ក្រៅ​ស្រុក​បាន​ច្រើន​ដូច​មុន ហើយ​នេះ​ក៏​ជា​ហេតុផល​ដែល​ធ្វើឲ្យ​បណ្ដា​ប្រទេស ជា​ទិសដៅ​ទេសចរណ៍​មួយចំនួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ត្រូវ​ស្ងប់ស្ងាត់​។ ជាក់ស្ដែង​ដូចជា​នៅ​កោះ​បាលី​ក្នុងប្រទេស​ឥណ្ឌូនេស៊ី និង​ទិសដៅ​ទេសចរណ៍​នៅក្នុង​ប្រទេស​វៀតណាម​ជាដើម​។​

​ការរីកចម្រើន​នៃ​ការធ្វើដំណើរ​នៅ​បរទេស​របស់​ជនជាតិ​ចិន​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ ដែល​ធ្វើឲ្យ​វិស័យ​ទេសចរណ៍​នៅ​អាស៊ីអាគ្នេ​យ៍​រីកចម្រើន​ផង​ដែរនោះ បច្ចុប្បន្នកំពុង​ស្ថិតក្នុង​ភាព​វិលវល់​។ ការធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស​នៃ​អ្នកទេសចរ​ចិន កំពុង​ក្លាយជា​មេរៀន​ដ៏​ឈឺចាប់​សម្រាប់​ប្រទេស​មួយចំនួន ដូចជា​ថៃ​និង​ឥណ្ឌូនេស៊ី ដែល​បាន​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ភ្ញៀវទេសចរ​ចិន​។ បើតាម​អ្នកជំនាញ​បញ្ជាក់ថា ការធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ​ចិន​ទៅកាន់​តំបន់​អាស៊ីអាគ្នេយ៍ អាច​បន្ដ​កើតឡើង​រហូត​ឆ្នាំ​២០២០ ប្រសិនបើ​សង្គ្រាម​ពាណិជ្ជកម្ម​បន្ដ​ធ្វើឲ្យ​សេដ្ឋកិច្ចចិន​ធ្លាក់ចុះ​៕

ព័ត៌មានផ្សេងទៀត