អតីត​​ប្រធានាធិបតី​ហ្ស៊ី​មបា​វ៉េ​​ទទួលមរណភា​ព​​ក្នុងវ័យ​៩៥​ឆ្នាំ​

06-09-2019 2:10 pm 194
អតីត​ប្រធានាធិបតីហ្ស៊ីមបាវ៉េលោក​រ៉ូបឺត មូ​ហ្គា​បេ

​ប្រធានាធិបតីហ្ស៊ី​មបា​វ៉េ​បាន​បញ្ជាក់នៅ​ថ្ងៃទី​០៦​កញ្ញា​នេះ​ថា អតីត​ប្រធានាធិបតីហ្ស៊ី​មបា​វ៉េ​លោក​រ៉ូបឺត មូ​ហ្គា​បេ បាន​ទទួលមរណភាព​ហើយ​។ តាមរយៈ​ប្រព័ន្ធ​ធ្វី​ត​ទ័​រលោក​ប្រធានាធិបតីអេមម័រ​សុន ម៉ា​នែ​ន​ហ្គា​ហ្គា​វ៉ា​បញ្ជាក់ថា ជា​ដំណឹង​ដ៏​ក្រៀមក្រំ​បំផុត​ដែល​លោក​ប្រកាស​ពី​មរណភាព​របស់​លោកមូ​ហ្គា​បេ ដែលជា​បី​តា​ស្ថាបនិក​និង​ជា​អតីត​ប្រធានាធិបតីហ្ស៊ី​មបា​វ៉េ​។ លោក​បន្ថែមថា លោកមូ​ហ្គា​បេគឺ​ជា​និមិត្ដរូប​នៃកា​ររំដោះជាតិ ដែល​បាន​លះបង់​ជីវិត​របស់លោក​ដើម្បី​ប្រជាជន​។ 

​លោកមូ​ហ្គា​បេ​ស្លាប់​នៅក្នុង​ប្រទេ​សសិង្ហបុរី​ក្នុងវ័យ​៩៥​ឆ្នាំ​។ លោក​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​សិង្ហ​បុរី ប៉ុន្ដែ​មិន​ត្រូវបាន​គេ​បង្ហើប​ឲ្យដឹងថា​លោកមាន​ជំងឺ​អ្វី​ទេ​។ លោក​ប្រធានាធិបតី​ម៉ា​នែ​ន​ហ្គា​ហ្គា​វ៉ា​ឲ្យ​ដឹង​ដែរថា លោកមូ​ហ្គា​បេ​កំពុងស្នាក់នៅ​ក្នុង​មន្ទីរពេទ្យ​នៅ​សិង្ហបុរី ដើម្បី​ទទួល​ការព្យាបាល​ជំងឺ​រយៈពេល​៤​ខែ​។ ប៉ុន្ដែ​នៅពេលនេះ​លោក​បាន​ទទួលមរណភាព ដោយសារតែ​ស្ថានភាព​ជ​ងឺ​មិនបាន​ធូរស្រាល​។ គួរ​បញ្ជាក់ថា លោកមូ​ហ្គា​បេបាន​កាន់តំណែង​ប្រធានាធិបតីហ្ស៊ី​មបា​វ៉េ អស់​រយៈពេល​៣៧​ឆ្នាំ​៕

ព័ត៌មានផ្សេងទៀត