រដ្ឋបាល​ខេត្ត​ក្រចេះ​ហាម​រថយន្ត​ធុន​ធំ​ឆ្លងកាត់​ផ្លូវជាតិ​៧៣​ពី​ស្រុក​ឆ្លូង​ទៅ​ខេត្ត​ក្រចេះ​

06-09-2019 1:41 pm 181

​ដោយសារ​តែ​កម្ពស់​ទឹក​ទន្លេ​មេគង្គ​បាន​ហក់​ឡើង​ខ្ពស់ ដល់​កម្រិត​ប្រកាសអាសន្ន បូក​រួម​ទាំង​ស្ថានភាព​ទឹក​បាន​ជន់​ឡើង​ពៀប​ទ្រូងផ្លូវ ដែល​អាច​នាំ​ឲ្យ​ស្រុត​តួ​ផ្លូវ ស្រុត​ចិញ្ចើមផ្លូវ ក្បាលស្ពាន និង​លូ​ទទឹងផ្លូវ នោះ នៅពេលនេះ រដ្ឋបាល​ខេត្ត​ក្រចេះ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការផ្អាក​ចរាចរណ៍​ជា​បណ្តោះអាសន្ន​រាល់​រថយន្ត​ធុន​ធំ​ដែល​ផ្ទុក​ទម្ងន់​សរុប​លើសពី ១០​តោន មិនឲ្យ​ធ្វើ​ដំណើរ​ឆ្លងកា​ត់​តាម​កំណាត់​ផ្លូវជាតិ​លេខ ៧៣​ពី​ស្រុក​ឆ្លូង ទៅ​ទី​រួម​ខេត្តក្រចេះ អំឡុង​ពេល​ទឹកជំនន់​នោះទេ​។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​បាន​បញ្ជាក់បន្ថែម​ថា ការសម្រេច​ផ្អាក​ការធ្វើ​ចរាចរណ៍​តាម​ផ្លូវជាតិ​ខាងលើនេះ គឺ​ដើម្បី​ការពារ​សុវត្ថិភាព​ដល់​អ្នកធ្វើដំណើ​រ និង​បញ្ចៀស​គ្រោះថ្នាក់​ជា​យថាហេតុ ក៏ដូចជា​ការពារ​តួ​ផ្លូវ​កុំ​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​ផងដែរ​៕

 ពាក្យគន្លឹះ  រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានផ្សេងទៀត