ទូត​អាល្លឺម៉ង់​ថ្មី​​ប្រចាំ​កម្ពុជា ​អះអាងថា​​ខ្លួន​អាចរួមចំណែក​ ពង្រឹង​មិត្តភាព​​កម្ពុជា អាល្លឺម៉ង់​​

06-09-2019 12:05 pm 456

​លោក Christian Berger និង​ភរិយា បាន​មកដល់​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃទី​៦ កញ្ញា​នេះ ដើម្បី​កាន់តំណែង​ជា​ផ្លូវការ​ជា​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ថ្មី​ប្រចាំ​កម្ពុជា​។​

​មកដល់​កម្ពុជា ភ្លាម លោក​បាន​សរសេរ​សារ​នៅលើ​បណ្តាញ​សង្គម​Facebook​ផ្លូវការ​របស់​ស្ថានទូត​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា​ថា «​ខ្ញុំ​រីករាយ​ដែល​បានមក​ប្រទេស​កម្ពុជា​ដែលជា​ប្រទេស​ដែលមាន​ប្រវត្ដិ​ចំណាស់ និង​សំបូរបែប​។ ខ្ញុំ​ទន្ទឹងរង់ចាំ​មើល និង​ស្វែងយល់ ពី​ការ​ការអភិវឌ្ឍ​ឥតឈប់ឈរ ក៏ដូចជា​ការវិវត្ត​ដ៏​ខ្លាំងក្លា​នានា នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ អាល្លឺម៉ង់ និង​កម្ពុជា​គឺជា​មិត្ត​។ ខ្ញុំ​សង្ឃឹមថា ខ្ញុំ​នឹង​អាច​ចូលរួមចំណែក​ក្នុង​ការពង្រឹង​មិត្តភាព​មួយ​នេះ​បាន​»​។​

​សូមបញ្ជាក់ថា មុនពេល​មក​កាន់តំណែង ជា​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ថ្មី​ប្រចាំ​កម្ពុជា លោក Christian Berger ធ្លាប់​ធ្វើជា​ឯកអគ្គរដ្ឋទូត ប្រចាំ​ប្រទេស​វៀតណាម និង​ឡាវ​នា​ពេលកន្លងមក​។​ដូច្នេះ អាស៊ី​អាគេ្នយ៍​មិនមែនជា​តំបន់​ថ្មី​ប្លែក​ចំពោះ លោក​Christian Berger ទេ ។​លោក Christian Berger​ត្រូវបានតែងតាំង​ជា ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ថ្មី ប្រចាំ​កម្ពុជា​ជំនួស លោក Ingo Karsten ដែល​ចប់​អាណត្តិ​៕

 ពាក្យគន្លឹះ  ទូតអាល្លឺម៉ង់

ព័ត៌មានផ្សេងទៀត