លោក​ហ៊ុន សែន ជួបនិស្សិតហុង ភា​រិន ដើម្បីបំពេញបំណងរបស់គាត់

06-09-2019 10:04 am 630

​និស្សិត ហុង ភា​រិន ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ថា អច្ឆរិយៈ​កម្ពុជា ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ភរិយា ផ្តល់​កិត្តិយស​ឲ្យចូល​ជួប នៅ​គេហដ្ឋាន​ផ្ទាល់​របស់​លោក នៅ​ព្រឹក​ថ្ងៃទី​០៦ ខែកញ្ញា​នេះ​។​

​បើ​តាម​ហ្វេ​សប៊ុក​ផ្លូវការ របស់​ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ខ្ញុំ​និង​ភរិយា​ទើបបាន​ជួប​យុវជន​ហុង ភា​រិន និង​បងប្រុស​របស់​គាត់​ឈ្មោះ​ហុង ភារុន នៅ​មុន​នេះ​បន្តិច នៅ​គេហដ្ឋាន​របស់​ខ្ញុំ​។ គោលបំណង​នៃ​ការជួប​របស់​ខ្ញុំ​គឺ​ចង់​ស្វែងយល់​នូវ​បំណង​និង​គោលដៅ​ដែល​ហុង ភា​រិន ចង់ទៅ ដើម្បី​ងាយស្រួល ដល់​ការជួយ​របស់​យើង ឱ្យ​ស្រប​ជាមួយ​បំណង​ដែល​ភារិន​ចង់ទៅ និង​ចង់បាន​។​

​លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍​ទៀត​ថា ខ្ញុំ​ក៏​បាន​ជួយ​ដល់​ហុង ភារុន ដែល​រៀន​ចប់​បរិញ្ញាបត្រ និង​កំពុង​ធ្វើការ នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ផ្នែក​ពន្ធដារ ឱ្យ​បន្ត​រៀន​យក​បរិញ្ញាបត្រ​ជាន់ខ្ពស់​តទៅទៀត​។ ជូនពរ​កូនប្រុស​ទាំង​ពីរ​ជួបតែ​សេចក្តីសុខ​និង​សម្រេច​នូវ​បំណងប្រាថ្នា​ដែល​កូន​ចង់​បាន​៕

ព័ត៌មានផ្សេងទៀត