ខ្លាញ់​ក្បាលពោះ បញ្ចេញ​អ័រម៉ូន​បណ្តាលឲ្យមាន​ជំងឺ​…

05-09-2019 7:55 pm 334

​ខ្លាញ់​ដែល​កប់​នៅក្នុង​ក្បាល​ពោះធំៗ ក្រៅពី​មិនមែនជា​អ្វីដែល​អ្នក​ចង់បាន​ហើយ​នោះ វា​មាន​គ្រោះថ្នាក់​ណាស់​។ ខ្លាញ់ Visceral ឬ​ហៅថា ខ្លាញ់​ក្បាលពោះ បញ្ចេញ​អ័រម៉ូន ដែល​បណ្តាលឲ្យមាន ជំងឺ​ទឹកនោមផ្អែម​និង​រលាក​។ ខ្លាញ់​ក្បាលពោះ ក៏​ត្រូវបាន​គេ​ផ្សារភ្ជាប់​ទៅនឹង​ជំងឺ​សរសៃឈាម​បេះដូង មហារីក​សុដន់ និង​បញ្ហា​ប្រមាត់​ផងដែរ​។​

​មធ្យោបាយ​ល្អ​តែមួយគត់ ដើម្បី​កម្ចាត់​ខ្លាញ់​ក្បាលពោះ គឺ​ត្រូវ​តម​ញ៉ាំ​អាហារ​ខ្លះ​និង​ហាត់ប្រាណ ហើយ​វិធី​នេះ បង្ហាញ​លទ្ធផល​យ៉ាង​ឆាប់រហ័ស​។ សម្រាប់​អ្នក​ដែល​ចង់​បញ្ចុះ​ខ្លាញ់​ក្បាលពោះ ត្រូវ​ឈប់​ផឹក​ភេសជ្ជៈ​ដែលមាន​រសជាតិ​ផ្អែមៗ ស្ករ ជាតិ​ផ្អែម​បែប​សិប្ប​និមិត្ត និង​គួរ​ងាក​មក​ផឹកទឹក​ធម្មតា ផឹក​តែ​ដែល​គ្មាន​ជាតិ​ផ្អែម កាហ្វេ​ខ្មៅ និង​តែ​បៃតង​ដែលមាន​ប្រយោជន៍​។ អ្នក​ត្រូវតែ​ជៀសវាង​ស្ករ ពីព្រោះ​ស្ករ fructose ថ្លើម​មិន​អាចរំលាយ​វា​ច្រើន​បានទេ ហើយ​ចំណែក​ស្ករ​ដែល​នៅ​សេសសល់​រំលាយ​មិនបាន​នោះ វា​នឹង​ប្រែ​ទៅជា​ខ្លាញ់ យកទៅ​ញ៉ុក​ទុក​នៅក្នុងពោះ​របស់អ្នក​។​

​ចំណែក​វិធី​ក្រៅពីនោះ ដូចជា ការប្រើប្រាស់​ថ្នាំ និង​ការវះកាត់ មិនអាច​ជួយ​បានទេ​។ នេះ​បើតាម​ការចុះផ្សាយ​ដោយ​គេហទំព័រ foodeatsafe៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត