លោក​រ៉ុង ឈុន​៖​​ព្រះមហាក្សត្រ​ ​ជា​តួអង្គ​សំខាន់ ​បញ្ចប់​វិបត្តិ​នយោបាយ​​នៅ​កម្ពុជា​​

05-09-2019 3:45 pm 922

​សហភាព​សហជីព​កម្ពុ​ជា និង​សម្ព័ន្ធភាព​៣​ទៀត មាន​សហព័ន្ធ​សហជីព​កម្ពុជា របស់​អ្នកស្រី​យ៉ាង សោភ័ណ្ឌ សមាគម​គ្រូ​បង្រើន​កម្ពុជា​ឯករាជ្យ របស់​អ្នកស្រី​អ៊ុក ឆាយ៉ា​វី និង​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា របស់លោក​មាស ម៉ុន បាន​រួមគ្នា​ធ្វើ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ សុំ​យាង​ព្រះអង្គ ធ្វើជា​អាជ្ញាកណ្តាល សម្របសម្រួល​អ្នកនយោបាយ​ទាំងពីរ​ភាគី នៃ​គណបក្សកាន់អំណាច និង​ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​ជាប់គាំង​នយោបាយ ឡើងវិញ​។​

​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក​រ៉ុង ឈុន មាន​សុទិដ្ឋិនិយម​យ៉ាង​មុតមាំ​ថា អង្គ​ព្រះមហាក្សត្រ មាន​បុព្វសិទ្ធិ​គ្រប់គ្រាន់​ធ្វើជា​អធិបតី ក្នុង​ការសម្របសម្រួល​បញ្ចប់​វិបត្តិ​នយោបាយ​ពេលនេះ​។ លោក​រ៉ុង ឈុន និយាយថា ចាប់តាំងពី​ចាប់ខ្លួន​លោក​កឹម សុខា ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការរំលាយ​រចនាសម្ព័ន្ធ​ក្រុមប្រឹក្សាឃុំ សង្កាត់ មក មានការ​ថ្កោលទោស​ជាខ្លាំង​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប រហូត​ឈានដល់​ការប្រកាស​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA និង​GSP ពី​កម្ពុជា ប្រសិនបើ​ស្ថានភាព​នយោបាយ មិន​បក​ទៅរក​ភាពប្រក្រតី​ឡើងវិញ​ទេនោះ​។ ដូច្នេះហើយ លោក​រ៉ុង ឈុន យល់ថា ដើម្បី​បញ្ចប់​វិបត្តិ​នេះ មានតែ​ព្រះមហាក្សត្រ​ទេ ដែលជា​តួអង្គ​សំខាន់ ក្នុងការ សម្របសម្រួល រវាង​គណបក្សកាន់អំណាច និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន ....

​ជា​បន្ត​សូប​ស្តាប់​លោក​រ៉ុង ឈុន តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត