​ក្រសួង​ការងារ​​ជូនដំណឹង​ថ្ងៃ​ឈប់សម្រាក​​បុណ្យ​ភ្ជុំបិណ្ឌ​សម្រាប់​កម្មករ​​

05-09-2019 12:25 pm 649

​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានធ្វើ​ជូនដំណឹង​ដល់​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ដែល​ស្ថិតក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ស្ដីពី​ការងារ ត្រូវ​បង្ក​លក្ខ​ខណៈ​ងាយស្រួល​ដល់​បងប្អូន​ក​ម្មករ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ ដោយ​៖

​ទី​១. ត្រូវ​អនុញ្ញាតឱ្យ​កម្មករនិយោជិត​ទាំងអស់​ឈាប់​សម្រាក​ដោយមាន​ប្រាក់​ឈ្នួល​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​ក្នុងអំឡុងពេល​០៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៧-២៨-២៩ និង​ថ្ងៃទី​៣០ កញ្ញា ឆ្នាំ​២០១៩​។​

២. ខិតខំ​រៀបចំ​បើកប្រាក់​ឈ្នួល​ជូន​កម្មករនិយោជិត​លើក​ទី​២ ឱ្យបាន​មុន​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។ បើ​ពុំ​មានលទ្ធភាព​បើកប្រាក់​ឈ្នួល​ទាន់ពេល​ទេ សូម​អនុញ្ញាតឱ្យ​កម្មករនិយោជិត​ទទួល​ប្រាក់​បុរេប្រទាន​យ៉ាងតិច ៥០% មុនពេល​បុណ្យ​ភ្ជុំ​បិណ្ឌ​៕ 

ព័ត៌មានផ្សេងទៀត