YouTube​​ត្រូវ​ពិន័យ​១៧០​​លាន​ដុល្លារ​​ព្រោះ​រឿង​មួយ​

05-09-2019 11:49 am 210
រូបភាពឡូហ្គោYouTube​ជាមួយក្មេងៗ

YouTube​ត្រូវ​ទទួលពិន័យ​ជា​ប្រាក់​ចំនួន​១៧០​លាន​ដុល្លារ​អាមេរិក ពី​និយតករ​អាមេរិក​ករណី​រំលោភ​លើ​សិទ្ធិ​ឯកជន​របស់​កុមារ​។ ក្រុមហ៊ុន​Google​ដែលជា​ម្ចាស់​របស់​YouTube បាន​យល់ព្រម​បង់ប្រាក់​ពិន័យ ជាមួយ​គណៈកម្មាធិការ​ពាណិជ្ជកម្ម​សហព័ន្ធ​(FTC)​ហើយ​។ Video-streaming site នៅលើ​YouTube រង​ការចោទប្រកាន់ថា​បាន​ប្រមូល​ទិន្នន័យ​លើ​កុមារ​អាយុ​ក្រោម​១៣​ឆ្នាំ ដោយ​គ្មាន​ការយល់ព្រម​ពី​ឪពុកម្ដាយ​។ FTC​បាន​និយាយថា​ទិន្នន័យ​ប្រើប្រាស់ ដើម្បី​កំណត់​គោលដៅ​ផ្សាយពាណិជ្ជកម្ម​ទៅដល់​ក្មេងៗ ដែល​ធ្វើ​ដូច្នេះ​រំលោភ​លើ​ច្បាប់​ការពារ​សិទ្ធិ​ឯកជន​លើ​អ៊ី​ន​ធឺ​ណេត​របស់​កុមារ​ឆ្នាំ​១៩៩៨៕

ព័ត៌មានផ្សេងទៀត