បាង​កក​​​​ជាប់ជា​ក្រុង​​ដែលមាន​​ភ្ញៀវទេសចរ​​ទៅលេង​​ច្រើន​​បំផុត​ក្នុង​លោក​

05-09-2019 10:51 am 326
រូបភាពទីក្រុងបាងកកនៅថៃ

​រាជធានី​បាងកក​របស់​ប្រទេស​ថៃ បាន​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែលមាន​ភ្ញៀវទេសចរ​ទៅលេង​ច្រើន​បំផុត​ក្នុង​លោក​ក្នុង​ឆ្នាំ​២០១៨​។ នេះ​បើតាម​របាយការណ៍​ស្ទង់​មតិ​មួយ​បង្ហាញ​កាលពី​ថ្ងៃ​ពុធ ដែល​ធ្វើឲ្យ​ប្រទេស​ថៃ​ទទួលបាន​ជោគជ័យ​បន្ដ​ទៀត បន្ទាប់ពី​បារម្ភ​រឿង​ភ្ញៀវទេសចរ​បរទេស​ធ្លាក់ចុះ​។ បាងកក​បាន​ជាប់​ឈ្មោះ​ជា​ទីក្រុង​ដែលមាន​ភ្ញៀវទេសចរ​ទៅលេង​ច្រើន​បំផុត​បួន​ឆ្នាំ​ជាប់​គ្នា ដោយមាន​ភ្ញៀវទេសចរ​ប្រមាណ​២២,៨​លាន​នាក់​ក្នុង​ឆ្នាំ​២០១៨  ត្រូវបាន​រាយការណ៍​នៅក្នុង​របាយការណ៍​ចាត់​ចំណាត់ថ្នាក់​ប្រចាំឆ្នាំ​របស់​MasterCard Inc​។ ចំណែក​ទី​ក្រុងប៉ារីស​និង​ទីក្រុង​ឡុង ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ​និង​លេខ​បី បន្ទាប់មក​គឺ​ទីក្រុង​ឌូ​បៃ​៕

 ពាក្យគន្លឹះ  ជីវិតក្រុងបាងកកថៃ

ព័ត៌មានផ្សេងទៀត