កម្ពុជា​ប៉ះ​ហុងកុង​វគ្គ​ជម្រុះ World Cup​ជុំ​ទី​២​នៅ​ល្ងាច​នេះ​

05-09-2019 10:13 am 166

​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹង​បើក​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិកស្វាគមន៍​ក្រុម ហុងកុង នៅ​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​៦​ល្ងាច​តទៅ ក្នុង​ជុំ​ទី​២​នៃ​ការប្រកួត​ជម្រុះ​សម្រាប់​ទៅ​ប្រកួត​យក​ពានរង្វាន់​បាល់ទាត់​ពិភពលោក​២០២២​នៅ​កាតា​។​

​គួរ​បញ្ជាក់ថា ការឡើង​មក​ប្រកួត​ក្នុង​ជុំ​ទី​២​បាន បន្ទាប់ពី​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​ប៉ា​គី​ស្ថាន ទាំងពីរ​ជើង ដោយ​លទ្ធផល ២-០ និង ១-២ ក្នុង​ជុំ​ទី​១​។​ក្នុង​ជុំ​ទី​២​នេះ កម្ពុជា​ស្ថិតនៅ​ក្នុងពួល C ដែលមាន ហុងកុង ប៉ា​រែន អី​រ៉ាក់ និង​អី​រ៉ង់​៕

ព័ត៌មានផ្សេងទៀត