​ក្រសួងកសិកម្ម​​ឱ្យ​ម្ចាស់​រោងចក្រ​កែច្នៃ​​ផលិតផល​កសិកម្ម​មក​ចុះបញ្ជី​​

05-09-2019 8:57 am 190

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បានចេញ​សេចក្តីជូនដំណឹង​មួយ ណែនាំ​ឲ្យ​មន្ទីរ​កសិកម្ម​ទាំងអស់ ជំរុញ​ឲ្យ​ម្ចាស់​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម និង​ម្ចាស់​កសិដ្ឋាន​ដែល​មានបំណង​នាំចេញ​ផ្លែស្វាយ ផ្លែ​មៀន​ប៉ៃលិន ផ្លែ​ស្រការ​នាគ ផ្លែ​ដូងក្រអូប ម្រេច និង​ទឹកមាត់​ត្រចៀកកាំ​ទៅកាន់​ប្រទេស​ចិន សូម​មក​ចុះបញ្ជី នៅ​នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ នៃ​អគ្គនាយកដ្ឋាន​កសិម្ម ដើម្បី​ចាត់​មន្ត្រី​ចុះ​ពិនិត្យ និង​ណែនាំ​បច្ចេកទេស ស្របតាម​លក្ខខណ្ឌ​អនាម័យ​របស់​ភាគី​ចិន​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៩៕

 

 ពាក្យគន្លឹះ  ក្រសួងកសិកម្ម

ព័ត៌មានផ្សេងទៀត