អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​ភ្លើង​នៅ​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ព្រៃវែង​

04-09-2019 6:47 pm 217

​អគ្គិសនី​កម្ពុជា នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​រយៈពេល ៤​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅតាម​តំបន់​ភ្លើង​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ព្រៃវែង​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​ក៏​បាន​បញ្ជាក់​ដែរ​ថា មូលហេតុ​នៃ​ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នេះ គឺ​ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ​តម្លើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្តាញ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​៕

 ពាក្យគន្លឹះ  អគ្គិសនីកម្ពុជា

ព័ត៌មានផ្សេងទៀត