ព្យាបាល​បញ្ហា​ដំបៅ​មាត់​បែបនេះ ដោយ​ប្រទាល​កន្ទុយក្រពើ​

04-09-2019 5:34 pm 224

​ដំបៅ​ជុំវិញ​រង្វង់​មាត់ ឬ​លើ​ផ្ទៃមុខ ឈឺ​ពេល​លេបទឹកមាត់ រមាស់ ហើយ​ក្តៅក្រហាយ​បបូរមាត់ និង​បរិវេណ​មាត់​ទាំងមូល គឺជា​បញ្ហា​សុខភាព​មួយផ្នែក និង​មួយផ្នែក​ទៀត ធ្វើឲ្យប៉ះពាល់​ដល់​សម្រស់​ផ្ទៃមុខ​របស់អ្នក​។ ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​នេះ អាច​យក​ភាព​អន្ធិល​របស់​ប្រទាល​កន្ទុយក្រពើ បិទ​លើ​កន្លែង​ដែល​រង​ផលប៉ះពាល់ ហើយ​រក្សាទុក​ដល់​ស្ងួត​ចាំ​យក​វា​ចេញ​។ បិទ​ប្រទាល​កន្ទុយក្រពើ​៣​ដង​ក្នុង​មួយថ្ងៃ ដើម្បី​ពន្លឿន​ដល់​ការព្យាបាល​។​

​ប្រទាល​កន្ទុយក្រពើ មាន​សមាសធាតុ​សកម្ម​ជាង ៧០ ដែល​ការប្រើ​ប្រទាល​កន្ទុយក្រពើ​នេះ នឹង​ជួយ​កាត់បន្ថយ​ការ​រលាក និង​ធ្វើឲ្យ​ស្បែក​មានសំណើម សំលាប់​មេរោគ​និង​ប្រឆាំង​វីរុស ហើយក៏​ជួយ​ដល់​ដំណើរការ​នៃ​ការ​ជាសះស្បើយ​ផងដែរ​៕

 ពាក្យគន្លឹះ  សម្រស់សុខភាព

ព័ត៌មានផ្សេងទៀត