​​ហុងកុង​​ព្រមធ្វើ​តាម​​សំណើ​​មួយ​​របស់​ក្រុមបាតុករ​​ប៉ុន្ដែ​សល់​​បួន​ចំណុច​ទៀត​

04-09-2019 4:37 pm 757
មេដឹកនាំហុងកុងលោកស្រីខា​រី ឡា​ម

​តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​មេដឹកនាំ​ហុងកុង​បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​ថា លោកស្រី​ខា​រី ឡា​ម​មេដឹកនាំ​ហុងកុង​បានប្រកាស​ជាថ្មី​នៅ​ថ្ងៃទី​០៤​កញ្ញា​នេះ​ថា នឹង​ដកចេញ​ជា​ផ្លូវការ​នូវ​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន ដែលជា​ដើមហេតុ​បង្កឲ្យមាន​ការតវ៉ា​នៅ​ហុងកុង​ជិត​៣​ខែ​មកនេះ​។ ប្រភព​ដដែល​បន្ថែមថា លោកស្រី​នឹង​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​មួយ ដើម្បី​ពិនិត្យមើល​បុព្វហេតុ​ចម្បង​នៃ​ភាពវឹកវរ​ក្នុងសង្គម និង​ស្នើ​សេចក្ដីសម្រេច​មួយ​ដើម្បីឲ្យ​គណៈកម្មការ ក្លាយជា​គណៈកម្មការ​ស៊ើបអង្កេត​ពេញលេញ​តែម្ដង​។ ប៉ុន្ដែ​ថា​តើ​គណៈកម្មការ​នេះ​ឯករាជ្យ​យ៉ាងណា​នោះ នៅ​មិនទាន់​អាច​កំណត់​បានទេ​។ 

​សូមបញ្ជាក់ថា ការសម្រេច​ដក​សេចក្ដីព្រាងច្បាប់​នៅពេលនេះ មានន័យថា​ទីបំផុត​រដ្ឋាភិបាល​ហុង​កុង​កំពុង​ធ្វើតាម​ការទាមទារ​របស់​ក្រុមបាតុក​រមួយ​ចំណុចដែរ ក្នុងចំណោម​ការទាមទា​រ​៥​ចំណុច​។ កន្លងមក​ក្រុមបាតុករ​ធ្លាប់​ទាមទារ​ឲ្យ​លោក​ស្រីចុះ​ចេញពី​តំណែង ទាមទារ​ចង់បាន​សិទ្ធិសេរីភាព​ពេញលេញ​គ្មាន​ការគាបសង្កត់​ជាដើម​៕

ព័ត៌មានផ្សេងទៀត