រោគសញ្ញា​ដំបូង​នៃ​ជំងឺមហារីក​សុដន់​ពិបាក​កត់សំគាល់​!

04-09-2019 4:35 pm 177

​រោគសញ្ញា​ដំបូង នៃ​ជំងឺមហារីក​សុដន់ អាច​ពិបាក​កត់សំគាល់​ណាស់​។ នៅពេលដែល​មាន​ការឈឺ​ចាប់​ក្នុង​សុដន់ និង​មាន​ឡើង​កូនកណ្តុរ​ទៀត​នោះ វា​អាច​យឺត​ពេល​នៅក្នុង​ការព្យាបាល​ហើយ​។ ដូច្នេះ អ្នក​កុំ​មើលស្រាល​ប្រសិទ្ធភាព នៃ​ការសង្កេតមើល​សុដន់​ដោយ​ខ្លួនឯង ព្រោះ​វា​អាចជួយ​អ្នក ក្នុងការ​សំគាល់ ជំងឺមហារីក​សុដន់ នៅ​ដំណាក់កាល​ដំបូង​។ នារីៗ ត្រូវ​ប្រុងប្រយ័ត្ន​! ចំពោះ​ការផ្លាស់ប្តូរ​ផ្សេងៗ នៅលើ​សុដន់ ដូចជា​ការលេចឡើង​នូវ​ពណ៌​ក្រហម និង​ស្បែក​បរិវេណ​នោះ​ជ្រួញ ព្រមទាំង​ការលេចឡើង​នូវ​ដុំ​ពក​តូចៗ​ជាដើម​។ រីឯ​ការឈឺចាប់​ក្នុង​សុដន់ ពី​ពេល​មួយ​ទៅ​ពេល​មួយ ជាពិសេស​មុនពេល​មក​រដូវ គឺ​ពិតជា​រឿង​ធម្មតា​ទូទៅ ដែល​កើតឡើង​ចំពោះ​ស្ត្រី ដែល​បង្ហាញ​ពី​ការប្រែប្រួល​នៃ​កម្រិត​អ័រ​ម៉ូ​ន​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត