លោក​អ៊ូ ច័ន្ទ​រ័ត្ន​៖​​ការ​ដកងារ​​ឧកញ៉ា ​មិនគួរ​ធ្វើ​​តែ​ក្នុង​​វិស័យ​កងទ័ព​​ប៉ុណ្ណឹង​ទេ​​

04-09-2019 3:33 pm 760

​ក្រោយពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​ហ៊ុន សែន បានប្រកាស​មិនឲ្យ​មន្ត្រី​យោធា មាន​ងារ​ជា​ឧកញ៉ា ទៀត ពេលនេះ ក៏​ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ លោក​ទៀ បាញ់ ចាប់ផ្តើម​ធ្វើ​ជំរឿន​ប្រមូល​ទិន្នន័យ​រក​អ្នកមាន​ងារ​ជា​ឧកញ៉ា​ក្នុង​ជួរ​កងទ័ព​។​

​លោក​អ៊ូ ច័ន្ទ​រ័ត្ន ជា​មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ស្វាគមន៍​នូវ​យន្តការ​របស់​រដ្ឋាភិបាល​ពេលនេះ​។ ប៉ុន្តែ​លោក​លើកឡើងថា ការ​ដកងារ​ឧកញ៉ា​នេះ គួរ​ធ្វើ​ជាទូទៅ ទៅលើ​មន្ត្រី​រដ្ឋាភិបាល​ធំៗ ឬ​មន្ត្រី​នយោបាយ ក្នុង​វិស័យ​ផ្សេងៗ​ទៀត ដែល​មិនមែន​ចំពោះតែ​វិស័យ​កងទ័ព​ប៉ុណ្ណឹង​ទេ​។ លោក​ក៏​មើលឃើញ​ដែរ ថា មាន​ឧកញ៉ា​ខ្លះ​យក​តួនាទី​ជា​ទីប្រឹក្សា​រដ្ឋាភិបាល  ទីប្រឹក្សា​អ្នកនយោបាយ​ធំៗ ទៅ​ប្រព្រឹត្តិ​អំពើ ដែល​នាំឲ្យមាន​ការ​ថ្នាំង​ថ្នាក់ ដល់​ពល រដ្ឋ .............

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​អ៊ូ ច័ន្ទ​រ័ត្ន តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត