លោក​ហ៊ុន សែន ចេញ​សារាចរ​ណែនាំ​ពី​ការត្រៀម​វិធានការ​ទប់ទល់​គ្រោះទឹកជំនន់​

04-09-2019 2:20 pm 191

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ចេញ​សារាចរ​ណែនាំ ស្ដី​ពី​ការត្រៀម​វិធានការ ទប់ទល់​នឹង​គ្រោះ​ទឹកជំនន់ ខណៈ​ដែល​ប្រទេស​កម្ពុជា បាន​នឹង​កំពុង​ទទួល​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប ជាមួយនឹង​ព្យុះ​ទី​១៤ ឈ្មោះ​កា​ហ្ស៊ី​គី ព្រមទាំង​ឥទ្ធិពល នៃ​ខ្យល់មូសុង​និរតី ដែល​បកបោក​យ៉ាងខ្លាំង​បណ្ដាលឲ្យ​មាន​ភ្លៀង ធ្លាក់​យ៉ាង​គំហុក​។​

​បើ​តាម​សារាចរ​ណែនាំ​របស់ លោកនាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​០៤ ខែកញ្ញា​នេះ បានឲ្យដឹងថា យោង​តាម​ការពិនិត្យ សង្កេត តាមដាន​ជាប់​ជា​ប្រចាំ​លើ​ស្ថានភាព​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបង្ហាញ​ថា ដោយសារ​ឥទ្ធិពល​របស់​ប្រព័ន្ធ​សម្ពាធ​ទាប គួបផ្សំ​នឹង​ឥទ្ធិពល​របស់​ព្យុះ​ទី ១៤ ឈ្មោះ កា​ហ្សី​គី ( KAJIKI ) និង​ឥទ្ធិពល​នៃ​ខ្យល់មូសុង​និរតី​ខ្លាំង​បាន​បង្ក​ឲ្យមាន​ការ​ធ្លាក់ភ្លៀ​ង​យ៉ាងគំហុក នៅក្នុង​ខេត្ត​មួយចំនួន​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​នៅ​តំបន់​ផ្ទៃ​រង​ទឹកភ្លៀង​របស់​ទន្លេមេគង្គ ក្នុង​ប្រទេស​វៀតណាម ប្រទេស​ថៃ និង​ប្រទេស​ឡាវ​។ ការ​ធ្លាក់ភ្លៀង​យ៉ាង​គំហុក​នេះ នឹង​ជម្រុញ​ឲ្យ​ទឹក​ទន្លេមេគង្គ​ហក់​ឡើង​ខ្ពស់ លឿន និង​ឈាន​ទៅ​ដល់​កម្រិត​មួយ ដែល​បង្ក​ឲ្យមាន​ការលិចលង់​នៅ​ខេត្ត​មួយចំនួន ដែល​ស្ថិតនៅ​អម​សងខាង​ទន្លេមេគង្គ​ផ្នែក​ខាងលើ​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនទឹកជំនន់

ព័ត៌មានផ្សេងទៀត