និស្សិត ហុង ភា​រិន មាន​បំណង​ទៅ​ប្រកួត​សមត្ថភាព​ចងចាំ​លំដាប់​ពិភពលោក​នៅ​ចិន​

04-09-2019 11:09 am 183

​ក្នុង​ជំនួប​ជាមួយ​លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ការបរទេស កាលពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា លោក ហុង ភា​រិន ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ថា ​អច្ឆរិយៈកម្ពុជា លើ​ការចងចាំ បានបញ្ជាក់​ថា រូប​លោក​មាន​បំណង ទៅ​ចូលរួម​ប្រកួត​សមត្ថភាព នៃ​ការចងចាំ លំដាប់ថ្នាក់ ពិភពលោក ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែ​ធ្នូ​ខាងមុខ នៅ​ប្រទេស​ចិន​។​

​និស្សិត ហុង ភា​រិន បាន​បញ្ជាក់ទៀតថា គោលបំណង​នៃ​ការ​ទៅ​ចូលរួម​ប្រកួត​នេះ ដើម្បី​បង្ហាញ​សមត្ថភាព​កូន​ខ្មែរ  និង ទង់​ជាតិខ្មែរ   នៅ​ក្នុង​ការប្រកួតប្រជែង លំដាប់ថ្នាក់​ពិភព លោក​នេះ​៕

ព័ត៌មានផ្សេងទៀត