លោក​ប្រាក់ សុខុន នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ឡាវ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​

04-09-2019 9:48 am 216

​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា នឹង​ទៅ​បំពេញ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ នៅ​ប្រទេស​ឡាវ ចាប់ពី​ថ្ងៃ​ទី​០៥-០៦ ខែ​កញ្ញា តប​តាម​ការអញ្ជើញ​ពី​ណាក់ លោក​សា​លើ​ម​សៃ កុំ​ម៉ា​ស៊ីត រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស នៅ​ថ្ងៃ​ទី​០៤ ខែកញ្ញា​នេះ បានឲ្យដឹងថា ទស្សនកិច្ច​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​វិសាលភាព នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រួម​ទាំង​បញ្ហា​ព្រំដែន នៃ​ប្រទេស​ទាំង​២ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ​នានា ដែល​មាន​ផលប្រយោជន៍​រួមគ្នា​ផងដែរ​៕

ព័ត៌មានផ្សេងទៀត